ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ខ្សែភ្លើងធុងកិនទឹកអំពៅបណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់

97

ខេត្តកំពង់ចាម៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ឆក់ខ្សែភ្លើងធុងកិនទឹកអំពៅបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅថ្ងៃទី26.4.2019 ម៉ោង 06:00នាទីព្រឹក នៅចំណុចភូមិអណ្តូងស្វាយ ឃំុវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នគរបាលមូលដ្ឋានបានដឹងថា ករណី ឆក់ខ្សែភ្លើង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ជនរងគ្រោះឈ្មោះ ឈុំ ឆាន ភេទប្រុស អាយុ 79ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិ-ឃុំខាងលើ ។ មូលហេតុ ជនរងគ្រោះចាប់កាន់ប៉ះចំខ្សែភ្លើងដាច់រលាត់ ។ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង