ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារបើកវគ្គបណ្តុះ បណ្តាលស្តីពីកម្មវិធីថែទាំផ្លូវ ក្រោយពីដំណើរការជាផ្លូវការ លើកតំបូងកាលពីខែធ្នូ ឆ្នាំ២០១៨

248
ខេត្តព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូន
ខេត្តព្រះវិហារកាលពីថ្ងៃសុក្រ ៧ រោច ខែ ចែត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ បានបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីថែទាំផ្លូវ ក្រោយពីដំណើរការជាផ្លូវការ លើកតំបូងកាលពីខែធ្នូ ឆ្នាំ២០១៨ ។
   មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះ
វិហារបានអោយដឹងថា នៅថ្ងៃសុក្រ ៧ រោច ខែ ចែត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ នៅសាលប្រជុំធំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន
បើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីថែទាំផ្លូវ ( Road Care mobile App ) ក្រោមកិច្ចដឹកនាំដោយ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីអោយមន្ត្រីទាំងអស់រួមគ្នាថែរក្សាផ្លូវទាំងអស់គ្នា ។
   សូមរំលឹកផងដែរថាកម្មវិធីថែទាំផ្លូវ( Road Care mobile App ) នេះបានដាក់អោយដំណើរការជាផ្លូវការ លើកតំបូងកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន៕
អត្ថបទដែលជាប់ទាក់ទង