ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយឈ្លោះជាមួយគេ កូនប្រុសស្ទុះរត់មកជួយ កាន់កាំបិតកាប់គេរបួសធ្ងន់ ហើយរត់គេចបាត់ ខណៈនគរបាល កំពុងស្វែងរកចាប់ខ្លួន

115


ស្រុកកៀនស្វាយ ៖ ករណីហិង្សាដោយចេតនា ក្នុងទំនាស់ ឈ្លោះប្រកែកគ្នា រហូតឈានដល់ជនបង្ក បានកាំបិតប៉័ងតោ បុរស២នាក់របួសធ្ងន់ ហើយបានរត់គេចខ្លួនបាត់ ខណៈពេលសមត្ថកិច្ចតាមចាប់ខ្លួន ។
កើតហេតុថ្ងៃ សុក្រ ៧ រោច ខែចេត្រ ឆ្នាំ កុរ ឯកសក័ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៦ខែ មេសា គ.ស២០១៩ វេលាម៉ោង ១៩.៣០ នាទីចំណុចភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះ២ នាក់ គឺឈ្មោះ នូ សាត ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ លក់ដូរ និងឈ្មោះ ឈឹម សុផល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ ។
អ្នកទាំង២ មានទីលំនៅនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យ០១នាក់ ឈ្មោះ កាន់ សារៀម ភេទប្រុស អាយុ ១៩ ឆ្នាំមានទីលំនៅ ភូមិ-ឃុំកើតហេតុ មុខរបរ កម្មករ(គេចខ្លួន) ។
វត្ថុតាងចាប់យក កាំបិតប៉័ងតោពណ៌ស ១ ។

នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះឈ្មោះ នូ សាត និងប្រពន្ធឈ្មោះយួម អុីង អាយុ៥៧ ឆ្នាំបានឈ្លោះប្រកែកគ្នាជាមួយឈ្មោះ គឹម សៀន ភេទស្រីអាយុ៦២ ឆ្នាំ ដែល
ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ ពេលនោះជនសង្ស័យ បាន យកកាំបិតប៉័ងតោពណ៌សមកកាប់ជនរងគ្រោះឈ្មោះ នូ សាត បណ្តាលឲ្យរងរបួសត្រូវស្មាខាងឆ្វេងដេរ៧ ថ្នេរ ត្រូវទ្រូងខាងឆ្វេងដេរ៦ថ្នេរ ត្រូវក ដៃខាងឆ្វេងដេរ៣០ថ្នេរ។ ឃើញដូចនេះឈ្មោះ ឈឹម សុផល ភេទប្រុសអាយុ៣៨ ឆ្នាំ បានស្ទុះទៅជួយឪពុកក្មេកក៏ត្រូវជនសង្ស័យ កាប់ត្រូវកំភួនដៃឆ្វេងដេរចំនួន៣៦ ថ្នេរ ។ជនរងគ្រោះត្រូវសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ។ លុះដល់ថ្ងៃទី២៧មេសា ២០១៩វេលាម៉ោង ៨.០០ នាទី សាច់ញាតិជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។ ក្រោយទទួលពាក្យបណ្តឹងកម្លាំង ប៉ុស្តិ៍បានចុះដល់កន្លែង កើតហេតុកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងបន្តចាត់ការ ៕

អត្ថបទដែលជាប់ទាក់ទង