ចាប់បុរសម្នាក់ ដែលស្រវឹងស្រា ចូលទៅវាយអ្នកលក់ស្រាក្រឡុក និងភ្ញៀវ

ក្រុងតាខ្មៅ៖ ករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា បង្កឡើងដោយបុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូចូលទៅកន្លែងលក់ស្រាក្រឡុករបស់ជនរងគ្រោះ ទៅទាត់តុកៅអីរបស់ជនរងគ្រោះ ព្រមទាំងចាប់បោចសក់ទះ កំភ្លៀងភ្ញៀវ ជាច្រើននាក់ដែលកំពុងអង្គុយផឹកស្រានៅទីនោះ។ កើតហេតុថ្ងៃទី២៧មេសា២០១៩វេលាម៉ោង២រសៀល ចំណុចកន្លែងលក់ស្រាក្រឡុកមាត់ស្ទឹងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះលឹម ថូនីភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុមុខរបរ លក់ស្រាក្រឡុក(រងរបួសស្រាល ស្នាមក្រចកលើដៃខាងស្តាំ និងជាំថ្ពាល់ខាងស្តាំ) ជនសង្ស័យ ឈ្មោះសោម វណ្ណូ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ សន្តិសុខ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកHondaC125ពណ៌ខ្មៅ ស៊េរី២០១១ ផ្លាកលេខ កណ្តាល 1S-1004 ។
កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ បានផឹកស្រាស្រវឹងជោគខ្លួន រួចហើយបានជិះម៉ូតូចូលទៅកន្លែងលក់ស្រាក្រឡុករបស់ជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានដើរទៅទាត់តុកៅអីរបស់ជនរងគ្រោះ ព្រមទាំងចាប់បោចសក់ទះ កំភ្លៀងភ្ញៀវ ជាច្រើននាក់ដែលកំពុងអង្គុយផឹកស្រានៅទីនោះ នៅពេលឃើញដូចនេះ ជនរងគ្រោះបានចូលប្រតាយប្រតប់ ឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕



