បង្ក្រាបក្រុមញៀនល្បែងជល់មាន់នៅ ទឹកដីខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បានរាយការពីករណី បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលមានក្រុមមនុស្សមួយក្រុមញៀននឹងល្បែង ភ្នាល់មាន់ជល់។ ដែលករណីបង្រ្កាបនេះ ធ្វើនៅថ្ងៃទី 28 ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង 10 និង 30 នាទីនៅ ចំណុចដីឡូត៍គ្មានលេខ ទុកចោល ស្ថិតនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កម្លាំងអន្តរាគមន៍បាន សហការជាមួយប៉ុស្តិ៍នគរបាល ត្រពាំងក្រសាំង ចុះបង្ក្រាបល្បែងស៊ីសង ភ្នាល់មាន់ជល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 7 នាក់ គឺ 1 ឈ្មោះសឿង សឿនភេទប្រុសអាយុ 37 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ 2 ឈ្មោះ គង់ គា ភេទប្រុសអាយុ 18 ឆ្នាំ មុខរបរនៅ ផ្ទះនៅមានទីលំនៅភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។3-ឈ្មោះ សែន ណាន ភេទប្រុសអាយុ40 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិចមចៅ1សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ 4 ឈ្មោះ ហែម ហឿន ភេទប្រុសអាយុ 24 ឆ្នាំមុខរបរនៅផ្ទះអ្នកនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 5 ឈ្មោះ ជេត គាវ ភេទប្រុស អាយុ 44 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទី។
6 ឈ្មោះ អន ធន់ភេទប្រុសអាយុ 33 ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅ ភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ 7 ឈ្មោះ ហុង ហេងភេទប្រុសអាយុ 28 ឆ្នាំមានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងខណ្ឌ ពោធិសែនជ័យរាជធានីភ្នំពេញ។ វត្ថុតាងដកហូត មាន់ជល់ឈ្មោល ចំនួន៥ក្បាល ។
បច្ចុប្បន្នឃាត់ខ្លួនទាំង 7 នាក់នៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ ៕