រថយន្តកុងតឺន័រពីគ្រឿងបុកគ្នាពេញទំហឹងពេល អែបចូលស្ថានីយ៍ថ្លឹងរថយន្តនិងបណ្ដាលអោយរបួស
ភ្នំពេញ : មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត២គ្រឿងម៉ាកកុងតឺន័រពណ៍សពាក់ស្លាកលេខព្រះសីហុន៣A-៥៥៨៥បុករថយន្តកុងតឺន័រដឹកដែកពណ៍សពាក់ស្លាកលេខភ្នំពេញ៣C-៤៤៨៨បណ្ដាលរថយន្តម្ខាងធ្លាក់ទីព្រៃត្រែងនិងម្ខាងទៀតរេចង្កូប៉ះនិងបង្គោលភ្លេីងបំភ្លឺផ្លូវករណីខាងលេីនេះមានអ្នករបួសដែរស្រាល២នាក់កើតហេតុ នៅវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ នៅតាមផ្លូវជាតិលេខ១ ចំណុចជញ្ជីងថ្លឹងរថយន្តព្រែកឯង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌ពីនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានអោយដឹងថា គ្រោះថ្នាក់រវាងរថយន្តដឹកកុងតែនឺបុកជាមួយកុងតែនឺ
បណ្តាលអោយរថយន្តទាំង២គ្រឿងនេះខ្ទេចកាប៊ិនដូចគ្នា ។ រថយន្តមួយគ្រឿងបើកពីខេត្តមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តមកពីខេត្តបានអែបខាងឆ្វេងដៃ ដើម្បីចូលស្ថានីយ៍ថ្លឹងរថយន្ត ហើយក៏មានរថយន្តកុងតែនឺមួយគ្រឿងផ្សេងទៀត បើកច្រាស់ទិសគ្នា មកដល់បុកចំពីមុខពេញទំហឹងជាមួយរថយន្តដែលបើកចូលស្ថានីយ៍ថ្លឹង បណ្តាលអោយខូចខាតផ្នែកខាងមុខដូចគ្នា តែសំណាងល្អ មិននរណាម្នាករបួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះទេ ។
ក្រោយកើតហេតុ ដោយសារមានរថយន្តកុងតែនឺមួយ បានធ្លាក់ផ្លូវ ទើបសមត្ថកិច្ចមូលដ្ឋាន បានហៅរថយន្តស្ទូច មកស្ទូចរថយន្តដែលបើកចូលស្ថានីយ៍ថ្លឹង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចររាជធានី ដើម្បីដោះស្រាយតាមក្រោយ ។
លោក ឯក សារ៉េន អធិការរងទទួលចរារណ៍ខណ្ឌច្បារអំពៅបញ្ជាក់ថាករណីគ្រោះថ្នាក់ខាងលេីនេះសមត្ថកិច្ចយេីងបានទៅដល់កន្លែងកេីតហេតុមិនបានឃេីញអ្នករបួសទេហេីយសួរប្រជាពលរដ្ឋថាាក៏មិនមានរថយន្តណាមកដឹកអ្នករបួសដែរអញ្ចឹងប្រហែលជារបួសតិចតួចឬក៏គ្មានរបួសអ្នកបេីកបរទាំង២គ្រឿងជិះម៉ូតូចេញទៅអស់រថយន្ត២គ្រឿងទាល់តែម៉ោង១០ព្រឹកអាចស្ទួចយកចេញមកលេីបានចំណែកចរាចរណ៍កកស្ទះបន្តិចតែសមត្ថកិច្ចមូលដ្ឋាននិងនគរបាលសម្រួលនៅកន្លលែងកេីតហេតុ ។