ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោកប្រគល់ម៉ូតូកង់បីប្រើអាគុយ១០គ្រឿងអោយទៅសង្កាត់ទាំង១០របស់ខ្លួនដើម្បីប្រមូលសំរាមនិងសម្អាតបរិស្ថាននៅក្នុងមូលដ្ឋាន

113

ភ្នំពេញ៖រដ្ឋបាលខណ្ឌទួលគោកដឹកនាំដោយលោកឯកឃុនដឿនជាអភិបាលខណ្ឌបានធ្វើពិធីប្រគល់ម៉ូតូកង់បីប្រើប្រាស់ដោយឋាមពលអាគុយប្រគល់ជូនសង្កាត់ទាំង១០ដើម្បីធ្វើសកម្មភាពប្រមូលសំរាមនិងសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អបង្កើនសុខមាលភាពជូនប្រជាពលរដ្ឋ។

   ពិធីប្រគល់នេះបានធ្វើឡើងកាលពីព្រឹកនៃថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩នេះ  នៅទីតាំងអគាររដ្ឋបាលខណ្ឌទួលគោកថ្មីដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៥៩៦ក្នុងសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក។

   មន្ត្រីសាលាខណ្ឌទួលគោកបានឲ្យដឹងថារម៉កកង់បីដែលប្រើអាគុយនេះគឺជាជំនួយឧបត្ថមរបស់រដ្ឋបាលរាជធានីភ្នំពេញដោយប្រគល់មកឲ្យរដ្ឋបាលខណ្ឌគោកដើម្បីបន្តចែកចាយទៅតាមសង្កាត់និមួយៗដោយក្នុងមួយសង្កាត់ទទួលបានរ៉ឺម៉កកង់បីនេះមួយគ្រឿងហើយរម៉កកង់បីដែលទទួលបាននិងប្រើប្រាស់សម្រាប់តែការដឹកជញ្ជូនប្រមូលសំរាមនិងសម្អាតបរិស្ថាននៅក្នុងសង្កាត់របស់ខ្លួនតែប៉ុណ្ណោះខណៈ

ដែលក្រុមហ៊ុនស៊ីនទ្រីប្រមូលសម្រាមមិនទាន់បានល្អនិងមិនទាន់ពេលនូឡើយនោះ។

  គួរបញ្ជាក់ថាក្រៅពីប្រគល់រម៉កកង់បីប្រើប្រាស់អាគុយហើយនោះក៏នៅបានប្រគល់ធុងសម្រាប់មួយសង្កាត់មួយធុងផងដែរដើម្បីទុកដាក់សម្រាមអោយបានល្អ

អត្ថបទដែលជាប់ទាក់ទង