ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទទួលថវិកា ៤០ម៉ឺនដុល្លារ ពីសប្បុរសជន សម្រាប់ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបលើកទី១៥៦ នៅថ្ងៃ ០៨ ឧសភា ឆ្នាំ២០១៩

119

ភ្នំពេញ៖ នៅថ្ងៃអង្គារ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ មកពីបណ្តាក្រុមហ៊ុនចំនួន៣ ដាច់ដោយ ឡែកពីគ្នា ដើម្បីយកទៅជួយសង្គ្រោះដល់ជន ងាយរងគ្រោះ និងរងគ្រោះដោយបញ្ហាផ្សេងៗ។
អំណោយដែលសប្បុរសជន តំណាងក្រុមហ៊ុន ទាំងនោះនាំមកផ្តល់ជូនកាកបាទក្រហមរួមមាន៖ ក្រុមហ៊ុនម៉ារីថាម មានថវិកា១០ម៉ឺនដុល្លារ សម្រាប់ឧបត្ថម្ភទិវា០៨ឧសភា ,អំណោយ លោក មួន សារ៉ន តំណាងលោក លី ហ្កាង ថវិកា២០ម៉ឺន ដុល្លារ សម្រាប់ទិវា៨ឧសភា,និង ក្រុមហ៊ុនស្រាបៀរហ្កេនស៍បឺក ថវិកា៥ម៉ឺនដុល្លារ សម្រាប់ទិវា៨ឧសភា ឆ្នាំ២០១៩ រួមជាមួយរថយន្តហ្វដឆ្នាំ២០១៩ ចំនួន១គ្រឿង,ស្មើតម្លៃ៤ម៉ឺនដុល្លារ មួកសុវត្ថិភាព១ពាន់មួក មានតម្លៃស្មើ១ម៉ឺនដុល្លារផងដែរ សរុបថវិកា ៤០ម៉ឺនដុល្លារ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូ ដែលបាននាំយកអំណោយមកផ្តល់ជូនកាកបាទក្រហមកម្ពុជានៅថ្ងៃនេះ។
សម្ដេចកិត្តិក៏បានការជម្រាបជូនភ្ញៀវពីការរៀបចំទិវាពិភពលោក ៨ ឧសភា ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហមខួបលើកទី១៥៦ដែលជាទិវាជាពិសេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន សម្រាប់អំពាវនាវស្វែង រកអំណោយមនុស្សធម៌ពីសប្បុរសជននានា ចូលរួមជាមួយគ្នានៅក្នុងទិវាថ្ងៃនោះដើម្បីបរិច្ចាគ នូវអំណោយមនុស្សធម៌តាមសទ្ធាជ្រះថ្លា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជាក់ថា តាមរយៈ សកម្មភាពនោះ នឹងជួយដល់កាកបាទក្រហមកម្ពុជាក្នុងការបន្តធ្វើសកម្មភាពក៏ដូចជាបេសកកម្មមនុស្សធម៌របស់ខ្លួនក្នុងការបន្តជួយដល់ប្រជាជនរងគ្រោះនៅទូទាំងប្រទេសហើយជាពិសេសគឺការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនជាក់ស្ដែង ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង