ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះចៅអធិរាជជប៉ុន ឡើងគ្រងរាជ្យនៅថ្ងៃនេះ , ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងសារពីទំនាក់ទំនងកម្ពុជាជប៉ុន

218

ភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃនៃពិធីឡើងគ្រងរាជ្យព្រះចៅអធិរាជជប៉ុន លោកឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញសារ ផ្ញើជូនដល់ប្រជាជនកម្ពុជា អំពីទំនាក់ទំនងកម្ពុជាជប៉ុន។

«សាររបស់ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងការឡើងគ្រងរាជ្យរបស់ព្រះករុណា ណារូហ៊ីតូ ព្រះចៅអធិរាជជប៉ុន» លោកឯកអគ្គរាជទូតបានថ្លែងថា
ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានផ្ញើសារទៅកាន់ប្រជាជនកម្ពុជានៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៩ ដែលជាថ្ងៃឡើងគ្រងរាជ្យរបស់ព្រះករុណា ណារូហ៊ីតូ ព្រះចៅអធិរាជជប៉ុន។
ទំនាក់ទំនងរវាងព្រះរាជវង្សានុវង្សកម្ពុជា និងជប៉ុន បានចាប់ផ្តើមកំឡុងពេលព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា បានយាងទៅកាន់ប្រទេសជប៉ុននៅឆ្នាំ១៩៥៣។ បន្ទាប់មក ព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីរ បានយាងបន្តផ្លាស់ប្តូរទំនាក់ទំនងជាញឹកញាប់។ នៅឆ្នាំ២០១០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន។
នៅខែមិថុនា ឆ្នាំ២០១២ នៅពេលព្រះករុណា ណារូហ៊ីតូ នៅជាព្រះអង្គម្ចាស់រាជទាយាទ ព្រះអង្គក៏បានយាងព្រះរាជទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះករុណា ណារូហ៊ីតូ បានយាងគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានយាងជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងបានយាងសំណេះសំណាលជាមួយនិស្សិតដេប៉ាតឺម៉ង់ភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ព្រះករុណា ណារូហ៊ីតូ ក៏បានយាងព្រះរាជទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដែលជាអច្ឆរិយប្រាសាទរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់វប្បធម៌ប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់ពិភពលោក។
ថ្ងៃនេះ រជ្ជកាលថ្មី “Reiwa” នឹងចាប់ផ្តើម។ ពាក្យ “Reiwa” មានន័យថា វប្បធម៌នឹងត្រូវបានរីកលូតលាស់ឡើង នៅពេលដែលដួងចិត្តរបស់ប្រជាជនរួមគ្នាជាធ្លុងមួយប្រកបដោយសុខុដុមរមនា។ ខ្ញុំសង្ឃឹមថា នៅរជ្ជកាល Reiwa ប្រជាជនជប៉ុន និងកម្ពុជា បន្តលើកស្ទួយមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក។
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះចៅអធិរាជ និងព្រះអធិរាជនី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជវង្សានុវង្ស សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ។ សូមជូនពរប្រជាជនកម្ពុជាទាំងអស់ មានសុខភាពល្អ អាយុវែង និងសុភមង្គល សូមឲ្យចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា នឹងកាន់តែជិតស្និទ្ធក្នុងរជ្ជកាលថ្មីនេះ។

បើតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា «ការទទួលស្វាគមន៍សាធារណជនសរសេរសារថ្វាយព្រះពរ និងអបអរសារទរការឡើងគ្រងរាជ្យរបស់ព្រះអង្គម្ចាស់រាជទាយាទ»។
ស្ថានទូតជប៉ុនមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូន សាធារណជនឲ្យបានជ្រាបថា ព្រះអង្គម្ចាស់ ណារូហ៊ីតូ ព្រះរាជទាយាទ នឹងឡើងគ្រងរាជ្យ ជាព្រះចៅអធិរាជជប៉ុន នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩។
ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតជប៉ុន នឹងបើកទទួលស្វាគមន៍សាធារណជនចូលស្ថានទូតដើម្បីសរសេរសារថ្វាយព្រះពរ និងអបអរសារទរការឡើងគ្រងរាជនេះ ដូចខាងក្រោម៖ ទីតាំង៖ស្ថានទូតជប៉ុនប្រចាំកម្ពុជា សាលពហុប្រយោជន៍ (នៅបន្ទាប់ពីច្រកទ្វារចូលផ្នែកកុងស៊ុល) កាលបរិច្ឆេទ៖ថ្ងៃសុក្រ ទី៣ និងថ្ងៃច័ន្ទ ទី៦ ខែឧសភា វេលា៖ម៉ោង ៩:០០-១១:០០ ព្រឹក និងម៉ោង ២:០០-៤:០០ រសៀល
សូមបញ្ជាក់៖ សាធារណជនទាំងអស់ សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ។ ក្នុងស្ថានទូតមិនមានទីកន្លែងចំណតយានយន្តទេ។ ការិយាល័យកុងស៊ុល ខេត្តសៀមរាប នឹងបើកទទួលការសរសេរសារថ្វាយព្រះពរផងដែរ។

ព្រះចៅអធិរាជជប៉ុនAkihito ដាក់រាជ្យសម្បត្តិនៅថ្ងៃអង្គារទី១ឧសភានេះ ដោយផ្ទេរតំណែងថ្វាយបុត្រាច្បងរបស់ទ្រង់។ ការដាក់រាជ្យនេះបានបិទបញ្ចប់ការសោយរាជ្យរបស់ទ្រង់រយៈពេល៣០ឆ្នាំ ដែលទ្រង់បានប្រឹងប្រែងក្នុងការសម្របសម្រួលលុបបំបាត់ការចងចាំនៃភាពឈឺចាប់ដែលកើតមានឡើងអំឡុងពេលសង្គ្រាមលោកលើកទី២ និងបានប្រាស្រយ័ទាក់ទងជាមួយប្រជាជន ដែលរួមមានជនដែលគេរើសអើងក្នុងសង្គមផងដែរ។
ក្នុងរយៈពេល២០០ឆ្នាំមកនេះ នេះគឺជាលើកទី១ហើយ ដែលអធិរាជជប៉ុនបានដាក់រាជ្យ ហើយពិធីនេះ នឹងត្រូវរៀបចំឡើងសាមញ្ញនិងខ្លីៗ នៅក្នុងព្រះបរមរាជវាំង Matsu-no-Ma ដោយមានការចូលរួមពីសែរាជវង្ស និងក្រុមមន្ត្រីតូចធំប្រមាណ៣០០នាក់ ព្រមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ផងដែរ។
ព្រះចៅ Akihito មានព្រះជន្ម៨៥ព្រះវស្សា ទ្រង់គឺជាអធិរាជជប៉ុនទី១ ដែលសោយរាជ្យក្រោយសមយ័សង្គ្រាម ដោយត្រូវបានចាត់ទុកថាជាអធិរាជដែលតំណាងឱ្យប្រជាជននិងគ្មានអំណាចនយោបាយឡើយ។
ព្រះបិតារបស់ទ្រង់ គឺព្រះចៅHirohito បានដឹកនាំទព័ធ្វើសង្គ្រាមលោកលើកទី២។ នៅពេលនោះព្រះចៅHirohitoត្រូវបានចាត់ទុកថាជាព្រះរស់ រហូតដល់ការបរាជយ័របស់ជប៉ុននៅឆ្នាំ១៩៤៥។
ព្រះចៅ Akihito ដែលជាព្រះរជ្ជទាយាទ ដំបូងគេដែលបានរៀបអភិសេកជាមួយនឹង ព្រះរាជនី Michiko ដែលជាជនសាមញ្ញ ។ ព្រះអង្គទាំងពីរបានធ្វើសកម្មភាពដែលតំណាងឱ្យការផ្សះផ្សារ សន្តិភាព និង ប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ថ្ងៃអង្គារនេះគឺជាថ្ងៃចុងក្រោយនៃ សមយ័អធិរាជ Heisei ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៨ ខែមករាឆ្នាំ១៩៨៩ គឺជាថ្ងៃដែលព្រះចៅ Akihito ឡើយស្នងរាជ្យសម្បត្តិ។ក្នុង សមយ័អធិរាជ Heiseiនេះ ប្រទេសជប៉ុន បានជួបនូវវិបត្តិសេដ្ឋកិច្ច គ្រោះមហន្តរាយធម្មជាតិ និងការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហស័។
សមយ័អធិរាជថ្មី គឺសមយ័អធិរាជ Reiwa ដែលមាននយ័ថា “ភាពសុខដុមដ៏ស្រស់ស្អាត” នឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលយប់នេះ។បុត្រាច្បងរបស់ព្រះចៅអធិរាជ Akihito គឺព្រះអង្គម្ចាស់ Naruhito ដែលមានព្រះជន្ម៥៩ព្រះវស្សា នឹងក្លាយជា ព្រះចៅអធិរាជជប៉ុនចាប់ពីថ្ងៃពុធ ទី ០១ ខែឧសភា ឆ្នាំ ២0១៩តទៅ ដោយមានការធ្វើពិធិឡើងគ្រងរាជ្យសម្បត្តិដាច់ដោយឡែកមួយផងដែរ។
ព្រះចៅNaruhito ដែលបញ្ចប់ការសិក្សានៅសកលវិទ្យាលយ័ Oxford ទំនងជាបន្តព្រះរាជសកម្មភាពយ៉ាងសកម្មបន្តទៀត ជាមួយនឹងព្រះរាជនី Masako ដែលបានបញ្ចប់ការសិក្សានៅសកលវិទ្យាលយ័Harvard។ ដូច្នេះព្រះអង្គទាំងទ្វេរទំនងជាបន្តបេសកកម្មរាជវង្សយ៉ាងល្អដើម្បីតំណាងឱ្យប្រជាជនគ្រប់តំបន់។

នៅ​ក្នុង​ព្រះ​រាជ​សុនរាជសុន្ទរកថាចុងក្រោយរបស់ ព្រះចៅអធិរាជ Akihito នៃ​ប្រទេស​ជប៉ុន ដែលថ្លែងចេញពីព្រះរាជវាំងនៅក្នុងទីក្រុង​តូក្យូ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​អំណរគុណ​ដល់​ប្រជារាស្ត្រ​ជប៉ុន​សម្រាប់​ការ​គាំទ្រ​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល​ដែល​ព្រះ​អង្គ​សោយ​រាជ្យ​បាន​រយៈពេល ៣០ ឆ្នាំ​កន្លង​មក។
ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​មាន​សំណាង​ដែល​អាច​បំពេញ​កាតព្វកិច្ច​របស់​ព្រះ​អង្គ​ដោយ​ការ​ទុក​ចិត្ត និង​ជំនឿ​ជឿ​ជាក់​ទាំង​ស្រុង​លើ​ប្រជារាស្ត្រ​ព្រះ​អង្គ។
ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Naruhito ដែល​ជា​បុត្រា​ច្បង​របស់​ព្រះ​អង្គ នឹង​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះ​អង្គ នៅ​ពេល​ដែល​រជ្ជកាល​របស់​ព្រះ​អង្គ​បញ្ចប់​ជា​ផ្លូវការ​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​អង្គារ​ទី ៣០ ខែ​មេសា​នេះ។
ព្រះ​មហាក្សត្រ Akihito ដែល​ជា​ក្សត្រ​ដែល​ប្រជារាស្ត្រ​ជប៉ុន​ស្រឡាញ់ចូលចិត្តរូបនេះ បាន​ប្រកាស​អំពី​គម្រោង​ដាក់​រាជ្យ​របស់​ព្រះ​អង្គ​ដំបូង​កាល​ពី​ឆ្នាំ ២០១៦ ដោយ​កាល​នោះ​ព្រះ​អង្គ​បាន​លើក​ឡើង​ថា ព្រះ​ជន្ម និង​ព្រះ​រាជ​សុខភាព​របស់​ព្រះ​អង្គ​អាច​បង្អាក់​ដល់​សមត្ថភាព​របស់​ព្រះ​អង្គ​នៅ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជា​ព្រះ​មហាក្សត្រ។
តួនាទី​បច្ចុប្បន្ន​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ភាគ​ច្រើន​គឺ​ជា «និមិត្តរូប​នៃ​រដ្ឋ‍» ហើយ​មិន​មាន​អំណាច​ផ្នែក​នយោបាយ​ណា​មួយ​នោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង