រថយន្ត HYUNDAI បេីកបុក បង្បង្កាន់ដៃស្ពាន ស្រុកគងពិសី ម្ចាស់រថយន្ដងងុយដេក
កំពង់ស្ពឺ ÷ នៅវេលាម៉ោង០២.៤៥នាទី រំលងអធ្រាត្រថ្ងៃអាទិត្យទី ០៥ ខែ ឧសភា ឆ្នាំ ២០១៩មានករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលមកពីរថយន្ត មួយគ្រឿងបេីកបុកបង្កាន់ដៃស្ពានលើផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦_២៧ចំណុចភូមិអូរអណ្តុះ ឃុំស្នំក្រពើ ស្រុកគងពិសី។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍អោយដឹងថា មានរថយន្តម៉ាក ហ៊ីយាន់ដាយ ពណ៍ស ផ្លាកលេខព្រះសីហនុ 3A_7286 ប្រភេទរថយន្តដឹកស៊ីម៉ងត៍ អ្នកបើកបរមានឈ្មោះ ផៃ ចាន់ធី អាយុ៣៥ឆ្នាំ ទីលំនៅភូមិភ្នំតូច ឃុំតាទង់ ស្រុកដងទង់ ខេត្តកំពត បើកបរពីទិសខាងត្បូងទៅទិសខាងជើងដល់ចំណុចខាងលើបានបុកបង្កាន់ដៃ ពុះចែកស្ពានទាំងពី ចំកណ្តាលស្ពានអូរអណ្តុះ បណ្តាលអោយខូចខាតបង្កាន់ដៃស្ពាននិងបង្កការខូចខាតរថយន្ដ
ធ្ងន់ តាមការបញ្ជាក់បន្ថែម គ្រោះថ្នាក់នេះដោយសារតែអ្នកបេីកបរ បាត់ម្ចាស់ការ សង្ស័យងងុយដេក ទេីបធ្វេីអោយមានគ្រោះថ្នាក់កេីតឡេីង បេីកម្នាក់ឯងមិនមានរថយន្ដដទៃ បេីកបញ្រ្ចាសទិសគ្នានោះឡេីយ អ្នកបើកបររងរបួសធ្ងន់ ។
ក្រោយហេតុការណ៍គ្រោះថ្នាក់ សមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានចុះពិនិត្យនិងស្ទួចរថយន្តខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដេីម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕