ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាតករ២នាក់ បាញ់សម្លាប់ បុរសជនជាតិចិនម្នាក់ រុញទម្លាក់ពីលើរថយន្ត

108

ក្រុងព្រះសីហនុ៖ មានសេចក្តីរាយការណ៍មកថា បុរសជនជាតិចិនម្នាក់បានស្លាប់ ដោយសារឃាតករដែលគេសង្សយ័ថាជាជនជាតិចិនដូចគ្នាបាញ់សម្លាប់។

វីដេអូ ​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​សណ្ឋាគារ ​និង​កាស៊ីណូ​ខ្សាច់​ស ​ស្ដីពី​សកម្មភាព​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​អ្នក​ជិះ​ឡាន​ជាមួយ​គ្នា​បាញ់​សម្លាប់ រួច​រុញទម្លាក់ពីលើឡាន កាលពី​រសៀល​ថ្ងៃ​ទី​៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ ខាងមុខ​សណ្ឋាគារ និង​កាស៊ីណូ​ខ្សាច់​ស ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា សមត្ថកិច្ច បានស្ទាក់ឃាត់ខ្លួនជនជាតិចិន២នាក់បានភ្លាមៗ ក្រោយបាញ់សម្លាប់ជនជាតិចិនដូចគ្នា ហើយទម្លាក់ពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

ជនជាតិចិនទាំងនេះ បានជិះរថយន្តម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-3970 ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង