ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូទព័អាកាសសហរដ្ឋអាមេរិកស្វែងយល់ពីប្រពន្ធ័គ្រប់គ្រងនៅរាជធានីភ្នំពេញ

112

ភ្នំពេញ៖ប្រតិភូកងពទ័ជើងអាកាសសហរដ្ឋអាមេរិកដឹកនាំដោយលោកចនហ្វីលីបាន(John Philiban)មេបញ្ជាការរងកងទព័ជើងអាកាសសហរដ្ឋអាមេរិកបានជួបសំណេះសំណាលជាមួយលោកនួនផារត្ន័អភិបាលរងរាជធានីភ្នំពេញនារសៀលថ្ងៃទី៦ឧសភាក្នុងគោលបំណងស្វែងយល់ពីការគ្រប់គ្រងនិងការអភិវឌ្ឍន៏រាជធានីភ្នំពេញ។

    គណៈប្រតិភូបានលើកឡើងនូវសំណួរជាច្រើនពាក់ពន្ធ័នឹងប្រជាសាស្ត្រការគ្រប់គ្រងប្រជាពលរដ្ឋ,សេវាសាធារណៈ,ហេដ្ឋារចនាសម្ពន្ធ័ការដឹកជញ្ជូនជាដើម។

   លោកនួនផារត្ន័បានជំរាបជូនភ្ញៀវពីលក្ខណៈទូទៅនៃភូមិសាស្ត្ររាជធានីភ្នំពេញដែលមានផ្ទៃក្រឡា៦៩២,៤៦គីឡូម៉ែត្រការ៉េស្មើនឹង០,៣៨%នៃផ្ទៃដីសរុបទូទាំងប្រទេសមានប្រជាជនរស់នៅអចិន្ត្រៃយ៏២លាននាក់និងប្រជាជនស្នាក់នៅបណ្តោះអាសន្នមានប្រមាណ៨សែននាក់ចែកចេញជា១៤ខណ្ឌ,១០៥សង្កាត់និង៩៥៣ភូមិ។ជាទីក្រុងមានលក្ខណៈចម្រុះបែបទេសចរណ៏វប្បធម៏ប្រវត្តិសាស្ត្រងាយស្រួលក្នុងការរស់នៅ។

   លោកអភិបាលរងបានបញ្ជាក់ថាស្របពេលដែលកំណើនប្រជាពលរដ្ឋកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំបញ្ហាគួរឪ្យកត់សំគាល់ជាច្រើនបានក្លាយជាកង្វល់សំរាប់រដ្ឋបាលរាជធានីភ្នំពេញមានជាអាទ៏សំរាម,បរិស្ថាន,ចរាចរណ៏,ធនធានមនុស្ស,លូបង្ហូរទឹក,ការដឹកជញ្ជូនក្នុងទីក្រុង។

   ទន្ទឹមនេះបញ្ហាសណ្តាប់ធ្នាប់សន្តិសុខក៏កាន់តែប្រឈមជាមួយនឹងនិន្នាការចំណាក់ស្រុកពីជនបទមកទីក្រុងភ្នំពេញផងដែរដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងខិតខំដោះស្រាយដោយការទទួលខុសត្រូវ៕

 

អត្ថបទដែលជាប់ទាក់ទង