លោកប៉េអឹមស័ក្តិ៤ សាន្ត សុខុម កូនមេប៉េអឹមខេត្តក្រចេះ ដែលប្រើអំពើហិង្សា ត្រូវបានដោះលែងចេញពីពន្ធនាគារ ឲ្យមានសេរីភាព
កំពង់ចាម៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កូនប្រុសលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ គឺ លោកប៉េអឹមស័ក្តិ៤ សាន្ត សុខុម ដែលបានប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងគំរាមកំហែងនឹងអាវុធ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ត្រូវបានលោក នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តកំពង់ចាម និងជាចៅក្រមស៊ើបសួរ បានសម្រេចដោះលែង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែដាក់ឱ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយដោះលែងភ្លាមៗ ជនសង្ស័យ ឈ្មោះ សាន្ត សុខុម បានគេចខ្លួន មករស់នៅភ្នំពេញស្ងាត់ៗ ដោយមិនហ៊ាននៅផ្ទះនាខេត្តកំពង់ចាមនោះទេ ហើយអាចនឹងខ្លាចបែកការណ៍។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក លោកប៉េអឹមសក្តិ៤ សាន្ត សុខុម បាន ប្រើអំពើហិង្សា បានប្រើអំពើហឹង្សាទៅលើយុវជន ពីនាក់ ដាល់ ទាត់ធាក់ ទះកំផ្លៀង ឡើងជង្គង់ ទៅលើយុវជនពីរនាក់ នៅកន្លែងលេងអ៉ីនធើណេត មួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង រួចគេចខ្លួនបាត់ ។ លុះក្រោយមក នៅថ្ងៃទី២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើទៅកាន់លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ប្រយ័ត្នអស់សក្តិ និង ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ព្រោះរឿងកូនដកកាំភ្លើងភ្ជង់គំរាមគេ ត្រូវបញ្ចុះបញ្ចូលកូន ឱ្យចូលខ្លួនតាមការកោះហៅ របស់ព្រះរាជអាជ្ញាខេត្តកំពង់ចាម វាអត់ទាន់មានរឿងអីទេ ។ ប៉ុន្តែបើស្រលាញ់កូនពេក អ្នកនឹងអស់សក្តិ ខ្ញុំនឹងដកសក្តិ បណ្តាញចោល”។ បន្ទាប់ លោកសាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នាំកូនប្រុស ចូលបង្ហាញខ្លួននៅ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុស ។
លោក សាន្ត សុខុម ត្រូវបានតុលាការខេត្តកំពង់ចាម ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចណេតយីហោ៥០៧ ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ៕