បុរសម្នាក់ដាច់ក្បាលពីស្មា ក្នុងហេតុការគ្រោះថ្នាក់ចរាចររវាងរថយន្តកែច្នៃ បុកម៉ូតូ
បន្ទាយមានជ័យ ៖ បុរសម្នាក់បានដាច់ក្បាលធ្លាក់ពីស្មារស្តែៗធ្លាក់ចូលគុម្ពព្រៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តកែច្នៃ បុកជាមួយម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកេីតឡេីងនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ១០នាទី ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវ តាណង ប្រហែល ៥០ម៉ែត្រ ស្ថិតក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ សួន សុខនី រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអ្នកបេីកបរម៉ូតូ៕