ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ 3 នាក់ទៅតុលាការ ករណី ប្រើប្រាស់គ្រឿងញៀន

90

តាកែវ៖ ជនសង្ស័យ ៣នាក់និងវត្ថុតាង គ្រឿងញៀន នៅថ្ងៃទី១៣ឧសភានេះ ត្រូវបានការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។

ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅម៉ោង ១១ និង ៣០នាទី ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ និងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន ដោយមានការ សម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅលំនៅដ្ឋានមួយកន្លែង ក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុង/ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ ឃី ហាន់ហ្វា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ ខាន់ ធឿន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ សេង ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ចំណែកម្ចាស់ផ្ទះរត់គេចខ្លួន។
ក្នុងប្រតិបត្តិការនោះ កម្លាំង ដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លាចំនួន ៤៦កញ្ចប់, សម្ភារ:សេពថ្នាំញៀនមួយចំនួនធំ, ទូរស័ព្ទ ០៣គ្រឿង និងស្លាកលេខម៉ូតូចំនួន ០៣ ៕

អត្ថបទដែលជាប់ទាក់ទង