ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបអនុស្សាវរីយ៍លេីកទី ៧៤ នៃថ្ងៃបង្កេីតកងកម្លាំងនគរបាលជាតិ

100

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កេីត ខែពិសាខ ឆ្នាំកុរ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៩ នាទីស្តីការក្រសួង ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី ៧៤ នៃ​ថ្ងៃបង្កេីតកងកម្លាំងនគរបាលជាតិ (១៦ឧសភា១៩៤៥-១៦ឧសភា២០១៩) ក្រោមអធិបតី​ភាព​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងមានការ​ចូលរួម​ពីថ្នាក់ដឹក​នាំមន្រ្តីនគរបាលជាតិគ្រប់ជាន់ថ្នាក់ផងដែរ។

គួររំលឹកថា កងកម្លាំងនគរបាលជាតិត្រូវបានបង្កេីតឡេីងក្រោម ស្នាព្រះហស្តរបស់ ព្រះករុណា ព្រះ​បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដេីម្បីរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាព បាតុកម្ម កូដកម្ម បញ្ចៀស នូវរាល់ សកម្មភាព ភេរវកម្ម ទប់ស្កាត់ ឧក្រិដ្ឋកម្ម ឆ្លង ដែន ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ការពារ បាវនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងរៀបចំប្រព្រឹត្តនេះធំជាងមុនដោយមានការ តាំងពិព័រណ៍ នូវរូបថត អនុស្សាវរីយ៍ជាច្រើននៃសកម្មភាព របស់នគរបាលគ្រប់រាជធានី ខេត្ត និងនាយកដ្ឋាន នានាដែល ចំណុះឲ្យក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង