ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងអាគារការដ្ឋានចិនមិនដឹងមូលហេតុ

137

ភ្នំពេញបុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្នុងអាគារការដ្ឋានចិនមួយកន្លែងបានសម្រេចហើយត្រូវបានសន្តិសុខប្រទះឃេីញបង្កការភ្ញាក់ផ្អើលហេតុការនេះកើតឡើងកាលវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩នៅចំណុចក្រុមហ៊ុនឆាយណាខន់ស្រា្តក់សិនគ្រឹះស្ថានទី២តាមផ្លូវសប៊ិតក្រុម៧៨ស្ថិតនៅភូមិ១៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ប៉ុន្តែករណីនេះមិនដឹងមូលហេតុច្បាស់លាស់នោះទេ។

    ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថាមុនកើរហេតុមានមេការចិនបានទូរស័ព្ទរាយការណ៍ថាមានបុរសរងគ្រោះជនជាតិខ្មែរអ្នកបកប្រែភាសាចិនបានធ្វើអត្តឃាតដោយយកជណ្តើរឈើនិងខ្សែនីឡុងឡើងចងនៅក្នុងការដ្ឋានកើតហេតុសមត្ថកិច្ចបានទទួលព័ត៌មានភ្លាមៗក៏ចុះពិនិត្យជាក់ស្តែងហើយបានទំនាក់ទំនងទៅការិយាល័យជំនាញក្រុងដើម្បីធ្វើកោសល្យវិច្ច័យ។បុរសរងគ្រោះមនស្គាល់អត្តសញ្ញាណអាយុប្រហែលជាង៣០ឆ្នាំជនជាតិខ្មែរ

   សមត្ថកិច្ចបានបន្តថាបានអោយខាងក្រុុមហ៊ុនឆែកប្រវត្តរូបដែលជនរងគ្រោះដាក់សុីវីចូលសុំធ្វើការដើម្បីរកអត្តសញ្ញាណលេខទូរស័ព្ទក្រុមគ្រួសាររួចក៏រកឃើញឯកសាររបស់ជនរងគ្រោះនិងបានទំនាក់ទំនងក្រុមគ្រួសារមកដល់ដើម្បីចុះមកកន្លែងកើតហេតុសាកសួរនាំតើមានបញ្ហាអ្វីដាច់ចិត្តចងកសម្លាប់ខ្លួនទាំងមានចំណេះដឹងជ្រៅជ្រះបែបនេះ។ក្រោយធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកប្រាដកមែន។សពជនរងគ្រោះឈ្មោះហួយផល្លីភេទប្រុសអាយុ៣៥ឆ្នាំជាតិខ្មែរស្នាក់នៅផ្ទះជួលផ្លូវ២១៧ភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោភ្នំពេញមុខរបរអ្នកបកប្រែភាសាចិនក្រោយមកធ្វើឯកសារប្រគល់សពអោយទៅក្រុមគ្រួសារយកទៅស្រុកកំណើត

 

អត្ថបទដែលជាប់ទាក់ទង