ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី១៨ឧសភាទៅក្រុមប្រឹក្សាខណ្ឌកំបូល ឃោសនារកសម្លេងឆ្នោតថ្ងៃទី២ក្នុងភូមិសាស្ត្រខណ្ឌ ដោយអនុវត្តតាមគោលការណ៍ដែលមាន

113

ភ្នំពេញ៖លោកនៅ សារឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ឧសភានេះថា ក្រោយបានចូលរួមក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រនាព្រឹកថ្ងៃទី១៧ឧសភា ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះ ឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ទៅតាមកាល បរិច្ឆេទរបស់គ.ជ.ប។
​សម្តេចវិបុលសេនាភក្តីសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជួយរាជធានីភ្នំពេញ បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ។
លោកនៅសារឿន បានឲ្យដឹងថា ក្រុមប្រឹក្សាខណ្ឌកំបូលបាន អនុវត្តគោលការណ៍ដែលមានគឺ ក្រុមការងារគណបក្សខណ្ឌ.សង្កាត់ និងបេក្ខជនផ្អែកលើផែនការសកម្មភាព និងប្រតិទិនការងារបោះឆ្នោតរបស់ខ្លួន ត្រូវធ្វើសកម្មភាពឃោសនាស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និតិវិធី និងក្រមសិលធម៌នៃការឃោសនាបោះឆ្នោត។ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវធ្វើឡើងរយះពេល៨ថ្ងៃជាប់ៗគ្នា តាមប្រតិទិនរបស់គ.ជ.បកំណត់ ហើយត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។
បើយោងតាមមន្ត្រីគជបបានឲ្យដឹងថា ការឃោសនាបោះឆ្នោត អាចធ្វើជារួមនៅថ្នាក់រាជធានី ឬតាមខណ្ឌ(តាមការជាក់ ស្តែង)ដែលគោលដៅសំខាន់គឺ ឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះ ឆ្នោត។គួរបញ្ជាក់ថា៖ តាមការឲ្យដឹងពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ភ្នំពេញបញ្ជាក់ថា នៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះ ឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែង សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។គណបក្សទាំង៦នោះរួមមាន៖គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។ តាមការចុះបញ្ជីគណបក្សនយោបាយ និង បេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុប ចំនួន២៧៤រូប ស្រីចំនួន១១៥រូប និងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជន សរុបចំនួន១.៣៤៣រូប ស្រី៥៣៧រូប។ក្រោយពីមានការជួបជុំនៅកោះពេជ្រ អង្គមិទ្ទិញ ក៏បានបំបែកគ្នាដង្ហែរក្បួន ទៅតាមខណ្ឌរៀងៗខ្លួន តាមកម្មវិធីដែលបានគ្រោង ទុក៕

អត្ថបទដែលជាប់ទាក់ទង