ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តតាកែវ ហ្វឹកហាត់សាកល្បង ត្រៀមចូលរួម ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល

93

នាថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អភិបាលរងខេត្ត រួមជាមួយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី អភិបាល អភិបាលក្រុងស្រុកទាំង១០ និងមន្រ្តីរាជការទូទាំងខេត្ត បានអញ្ជើញចូលរួមហ្វឹកហាត់សម និងសាកល្បងត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

លោក អភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលល ក្រុងស្រុក ដែលត្រៀម លក្ខណៈរៀបចំស្តង់ពិពរណ៍នៅក្នុងព្រះរាជពិធីនេះ លោក ក៏បានធ្វើការក្រើន រំលឹកទៅដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុត ពិសេសប្រុង ប្រយ័ត្នខ្ពស់ ចំពោះការការ ពារសន្តិសុខ សុវត្ថិភាព នៅក្នុងព្រះរាជពិធីច្រត់ព្រះនង័្គលនេះ ព្រោះសម្រាប់ ខេត្តតាកែវរបស់យើង ពិតជា មានមហាកិតិ្តយសខ្លាំងណាស់ ដែលបានរៀបចំនូវមហាព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យច្រត ព្រះនង័្គល ក្រោមការយាងចូលរួមពីព្រះរាជធិបិតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលនឹង ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់គីរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង