ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងក្មេងៗលេងជំពាមកៅស៊ូបាញ់ត្រូវដំបូលផ្ទះ មនុស្សបួននាក់បើកឆាកកាប់ចាក់គ្នា ម្នាក់ស្លាប់ម្នាក់របួសធ្ងន់ ឯ ៣នាក់ទៀតជាប់ខ្នោះ

420

ខេត្តត្បូងឃ្មុំ៖ រឿងតូចមួយ តែក្លាយជារឿងធំ រហូតដល់កើតជាអំពើឃាតកម្ម ម្នាក់ស្លាប់ និងរបួសម្នាក់ ចំណែក ៣នាក់ទៀតដែល ជាជនដៃដល់ត្រូវជាប់ខ្នោះរបស់ប៉ូលីស។ ពួកគេទាំង ៥នាក់បាន វាយតប់គ្នាដោយភាគីម្ខាង មានគ្នាពីរនាក់ ឯម្ខាងទៀតមានគ្នា៣នាក់ ដែលផ្ដើមចេញពី ទំនាស់ ដោយ ក្មេងៗយកជំពាមកៅស៊ូបាញ់លេង ត្រូវចំដំបូលផ្ទះ ធ្វើឲ្យចាស់ទុំទាំង សងខាងុ ខឹងកើតជាកំហឹង និងឈានដល់កាប់ចាក់គ្នានៅខាងមុខផ្ទះ។

បន្ទាប់ពីកើតទំនាស់ហើយ ភាគីទាំងសងខាងបាននាំគ្នា ទៅប្ដឹងនៅផ្ទះលោកមេភូមិ ដើម្បីឱ្យជួយដោះស្រាយ ខណៈកំពុងដោះស្រាយនោះ ស្រាប់តែភាគីទាំងសងខាង ផ្ទុះកំហឹង វាយតប់គ្នា ហើយភាគីម្ខាងរត់ទៅយកកូនកាំបិតចិតបន្លែ ចាក់ទៅលើភាគីម្ខាងទៀត បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយបានស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ហើយបុរសម្នាក់ទៀតរងរបួស ស្ថិតក្នុងដំណាក់កាលព្យាបាល។ ចំណែកជនដៃដល់ប្រុសស្រី ៣ នាក់រួមជាមួយវត្ថុតាងកូនកាំបិតមួយ ត្រូវនគរបាលចាប់ខ្លួនវ៉ៃខ្នោះ។

ហេតុការណ៍នេះកើតឡើង នៅត្រង់ចំណុចផ្ទះឈ្មោះ សាក់ សាយ ស្ថិតនៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នាព្រឹកម៉ោង១០ និង៣០នាទី ។

យោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលពញាក្រែក បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១ព្រឹកឈ្មោះ ងីន ងួន ឈ្មោះឡឹក រ៉ាវី និងឈ្មោះ ងីនងន់ បានឈ្លោះកែកប្រវាយប្រតប់គ្នា ជាមួយឈ្មោះឈឿន សុផានិត ឈ្មោះសិត សុធានិងឈ្មោះឡុង ផល្លាត នៅមុខផ្ទះឈ្មោះសាយនៅពេលនោះឈ្មោះងីន ងួន បានយកកាំបិតចុងស្រួច ចាក់ទៅលើឈ្មោះឈឿន សុផានិត ត្រូវចំពោះខាងស្ដាំមួយកន្លែង និងឈ្មោះសុតសុធា ត្រូវចំឆ្អឹងជំនីរខាងឆ្វេងមួយកន្លែង រងរបួសធ្ងន់ បន្ទាប់មកបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យស្រុកពញាក្រែក ប៉ុន្តែដោយសារ របួសធ្ងន់ធ្ងរពេក បានបណ្តាលឱ្យឈ្មោះជឿន សុផានិត ស្លាប់។

បន្ទាប់ពីកើតហេតុ ដែលមានមនុស្សស្លាប់ និងរបួសរួចមក កម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនជនដៃដល់ និងបក្ខពួក ចំនួន ៣នាក់យកមក សួរចម្លើយអនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង