ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនបញ្ជាអភិបាលរងខណ្ឌ ចុះបង្ក្រាបបនល្បែងស៊ីសងហ្គេមបាញ់ត្រី នៅផ្លវ២៧១សង្កាត់ផ្សារដើមថ្កូវ

58


ភ្នំពេញៈនារសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១៩នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមនបានបញ្ជាអោយលោកប៊ុន សុភ័ក្រ្តអភិបាលរងខណ្ឌចំការមនដឹកនាំ កំលាំងចម្រុះចុះបង្ក្រាបល្បែងស៊ីសង ប្រភេទទូរហ្គេមបាញ់ត្រីគ្មានច្បាប់អនុញ្ញាត បានដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ក្រុងភ្នំពេញដើម្បីយកមករក្សាទុក នៅសាលាខណ្ឌចំការមនដើម្បីធ្វើពិធីកម្ទេចចោលផងដែរ។គួរបញ្ជាក់ផងដែរថាក្នុងមួយរយះនេះ ពោលគឺមួយខែនៃការដឹកនាំការងារ ពីសំណាក់លោកអភិបាលខណ្ឌចំការមនថេង សុថុលគាត់បានប្រើកណ្ដាប់ដៃដែក ក្នុងការចុះបង្ក្រាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងហ្គេមទូរបាញ់ត្រីតែម្ដង ដែលធ្វើអោយមហាជនទូទៅគាត់មាន ការគាំទ្រយ៉ាងពេញទំហឹងហើយ បានស្នើដល់លោកអភិបាលខណ្ឌចំការមន អោយបន្តការងារនេះបន្តទៀតអោយ ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង