ចាន់ជនស័ង្សយដែលកាប់ជនរងគ្រោះ ប៉ងប្លន់យកទ្រព្យសម្បត្តិ
បាត់ដំបង៖ ជនស័ង្សយដែលកាប់ជនរងគ្រោះប៉ងប្លន់យកទ្រព្យសម្បត្តិត្រូវបាននគរបាលស្រុកបាណន់តាមចាប់ខ្លួនក្រោយរត់គេចខ្លួនបាន០២ថ្ងៃ ហើយបញ្ជូនទៅតុលាការនៅថ្ងៃទី២៤ឧសភានេះ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ យ៉ម ឈួង ហៅស្រប ភេទប្រុសអាយុ ៥៦ឆ្នាំ រស់នៅក្នុងក្រុមទី១៤ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានមុខរបរ(លក់ប៉ឺតប៉ោងខ្យល់)ត្រូវបានជនស័ង្សយប្រេីប្រាស់កាំបិតកាប់ទៅលេីដងខ្លួននិងដៃលបណ្តាលឲ្យរងរបួសជាទម្ងន់ ហេីយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។
បន្ទាប់ពីទទួលបាននូវព័ត៌មាននេះភ្លាមឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ដឹកនាំកម្លាំងសហការណ៍ជាមួយនគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុក ធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅកំណត់មុខសញ្ញាជនដៃដល់នោះបាន ហេីយឆ្លងតាមវិធានការជំនាញរបស់នគរបាលព្រមទាំងបានការយល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ រហូតដល់យប់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩ វេលោម៉ោង២៣ និង ០០នាទី ទេីបនគរបាលឃាត់ខ្លួនជនស័ង្សយនោះបាន បន្ទាប់ពីរូបគេរត់គេចខ្លួនទៅ សំងំនៅលេីភ្នំក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបងបានពីរថ្ងៃរួចមក។
ជនសង្ស័យមានឈ្មោះ លួន ថា ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនស័ង្សយរូបនេះបានឆ្លេីយសារភាពថា រូបគេតែម្នាក់គត់ដោយប្រេីប្រាស់កាំបិតពួនស្ទាក់ធ្វេីសកម្មភាពកាប់លេីជនរងគ្រោះខាងលេីក្នុងបំណង(ប្លន់)យកទ្រព្យសម្បត្តិ ប៉ុន្តែការធ្វេីសកម្មភាពរបស់ខ្លួនពុំយកបានទ្រព្យសម្បត្តិពីជនរងគ្រោះនោះឡេីយ។
ជនស័ង្សយរួមជាមួយវត្ថុតាង នគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទោសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕