ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទអាជីវកម្មមជ្ឍមណ្ឌលកម្សាន្តជីនទីង នៅលើកោះរ៉ុងសន្លឹម

99

ខេត្តព្រះសីហនុ៖ អាជ្ញាធរ ខេត្តព្រះសីហនុ បានចុះមកបិទអាជីវកម្ម របស់មជ្ឍមណ្ឌលកម្សាន្តជីនទីង មានទីតាំងស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដែលដឹកនាំក្រុមការងារចុះបិទអាជីវកម្ម របស់មជ្ឍមណ្ឌលកម្សាន្តជីនទីង ជាថ្មីទៀតនៅពេលនេះ ធ្វើឡើង តាមលិខិតលេខ ១១១/១៩ ស.ជ.ណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ។

លោកបន្តថា មូលហេតុដែលរដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលជីនទីង ដែលមានបម្រើសេវាសណ្ឋាគារ កាស៊ីណូ និងអាហារដ្ឋានជាដើមនេះ ដោយសំអាងថា ទីតាំងខាងលើនេះ បានបើកធ្វើអាជីវកម្ម ដោយពុំមានដាក់ប្រព័ន្ធចម្រោះទឹកកង្វក់ សម្រាប់ចម្រោះទឹកស្អុយ មុនបង្ហូរចូលសមុទ្រនោះទេ។ ជាពិសេសជាងនេះ មជ្ឈមណ្ឌលជីនទីង ដែលមានទីតាំងនៅលើកោះរ៉ុងសន្លឹមខាងលើនេះ ពុំបានអនុវត្តតាមលិខិតលេខ ៥៨២ ស.ជ.ណ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យបានត្រឹមត្រូវនោះទេ៕

អត្ថបទដែលជាប់ទាក់ទង