ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេស៊ីម៉ាក់ ស្តាយសុនខមួយក្បាលដែលបានងាប់ បន្ទាប់ពីបំរើប្រយោជន៍វិស័យសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

80

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបង្ហាញការសោកស្តាយដោយសារបាត់បង់សុនខមួយក្បាលមានឈ្មោះថា DIA ភេទញី អាយុជាង ៨ឆ្នាំ មកពីប្រទេសប៊ូសស្នៀ​ ។

នេះបើយោងតាមហ្វេសប៊ុកផេកលោក ដែលបានបង្ហោះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នេះថា «ថ្ងៃនេះអង្គភាពសុនខ​សុីម៉ាក់​ មានការសោកស្តាយដោយសារបាត់បង់សុនខមួយក្បាលមានឈ្មោះថា DIA ភេទញី អាយុជាង ៨ឆ្នាំ ដែលសុនខនេះបានបំរើប្រយោជន៍វិស័យសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ DIA បានធ្វេីអន្តោប្រវេសន៍​ មកពីប្រទេសប៊ូសស្នៀ​។ ទន្ទឹងនឹងនេះ​ សុនខនេះបានបង្កេីតកូនសុនខដប់ក្បាលផងដែរ ដើម្បីជាប្រយោជន៍ដល់អង្គភាពសុនខសុីម៉ាក់។ ខ្ញុំសូមអរគុណ​ ដល់មន្ត្រីនៃមណ្ឌលសុនខទាំងអស់​ បានសាមគ្គីភាពដ៏ល្អក្នុងការចាត់ចែងទុកដាក់សុនខ​DIA បានល្អ! »៕

អត្ថបទដែលជាប់ទាក់ទង