ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រុកច្បារអំពៅទី២ សាទរគណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះបង្រ្កាបបនល្បែងស៊ីសងដុះស្លែនៅសង្កាត់ច្បារអំពៅទី២

189

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩នេះគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានប្រើកណ្ដាប់ដៃដែករបស់ខ្លួនជាលើកទី១ក្នុងការដឹកនាំកម្លាំងចុះទៅឡោមព័ទ្ធបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ការងារនេះដែលដឹកនាំកម្លាំងចុះបង្រ្កាបដោយលោកណុប ផាអភិបាលរងខណ្ឌច្បារអំពៅ។
ក្នុងកិច្ចប្រតិបត្តិការចុះទៅបង្រ្កាបបនល្បែងស៊ីសងជល់មាន់តាមឡនឡាញនេះធ្វើអោយមហាជនទូទៅគាត់ទះដៃសាទរគាំទ្រជាខ្លាំងពិសេសអ្នកស្រុកច្បារអំពៅទី២នេះតែម្ដងហើយពួកគាត់ស្នើរដល់គណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅអោយបន្តចុះបង្រ្កាបរាល់បនល្បែងស៊ីសងជាច្រើនទៀតនៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២នេះដោយល្បែងស៊ីសងនេះពួកថៅកែល្បែងស៊ីសងគាត់បើកលេងជាសាធារណះដោយរលូនខួបប្រាំងខួបវស្សាទាំងយប់ទាំងថ្ងៃដោយក្រុមសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍សង្កាត់ច្បារអំពៅទី២ពិសេសបងមេប៉ុស្ដិ៍គាត់មិនដែលហ៊ានចុះទៅរំខាននោះទេហេសហេ.។
ក្នុងកិច្ចប្រតិបត្តិការណ៍គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះបង្រ្កាបបនល្បែងស៊ីសងនៅសង្កាត់ច្បារអំពៅទី២នេះចាប់ឃាត់ខ្លួនអ្នកញៀនល្បែងបានជាច្រើននាក់និងម៉ូតូគ្រប់ប្រភេទជាច្រើនគ្រឿងផងដែរយកមកខណ្ឌហើយមានការលើកឡើងថាអាជ្ញាធរខណ្ឌច្បារអំពៅចុះបង្រ្កាបបនល្បែងស៊ីសងជាលក្ខណះទ្រុងទ្រាយធំដូចនេះគឺជាការបំបែកឆ្នាំងបាយរបស់ក្រុមសមត្ថកិច្ចប៉ូលិសដែលពួកគាត់សើមមាត់សើមករាល់ថ្ងៃខែពីបនល្បែងស៊ីសងខាងលើនេះហេសហេ…..៕

 

 

អត្ថបទដែលជាប់ទាក់ទង