ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លោចផ្សាខ្លាំងណាស់ ៣នាក់ ឪពុក ម្ដាយ និងកូន ត្រូវរន្ទះ បាញ់ស្លាប់

174

ខេត្តកំពង់ធំ៖ មួយគ្រូសារ៣នាក់ ឪពុក ម្ដាយ និងកូន
ត្រូវស្លាប់ទាំងអស់ដោយសារ រន្ទះបាញ់ ប្រប្រទះឃើញសាកសពនេះនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៨​ ព្រឹក ដោយកាល
ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៤:៣០
នាទីល្ងាច មានភ្លៀងលាយឡំនិងខ្យល់ រន្ទះយ៉ាងខ្លាំង ។

សពជនរងគ្រោះមានចំនួន០៣នាក់(ឪពុក ម្ដាយ និងកូន) ទី១-សពឈ្មោះ ឆូយ ឡែន ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាឪពុក ។ ទី២-សពឈ្មោះ ជា សុខហ៊ន់ អាយុ២៧ឆ្នាំ ជាម្ដាយ ។ ទី៣-សពឈ្មោះ លេង ឆេងលៀក ភេទប្រុស អាយុ ៣ឆ្នាំ ត្រូវជាកូន ។ អ្នកទាំង៣​ ជាគ្រួសារតែមួយ រស់នៅភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែររស់នៅក្នុងភូមិ ឃុំកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនរង​គ្រោះទាំង៣នាក់ បាន
នាំគ្នាទៅចំការ របស់គាត់ដោយមាន ប្ដី ប្រពន្ធ និងកូន ទៅដាំដំឡូងនៅក្នុងចំការរបស់ខ្លួននៅចំណុចតំបន់ចង្រ្កានដែក តែចៃដន្យដោយមានមេឃភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ផងនោះ រូបគាត់នាំកូននិងប្រពន្ធ
ទៅជ្រក ក្រោមដើមស្វាយ ត្រូវរន្ទះបាញ់ស្លាប់នៅនិងកន្លែងតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានភ្លាម កម្លាំងសមត្ថកិច្ចស្រុក និងប៉ុស្តិនគរបាល ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំបានចុះទៅ
ដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យទៅលើសាកសព សភាពនៃសពហើមស្លាប់នៅជិតៗគ្នា សពទាំង​៣នាក់ មិនមានស្លាកស្នាមរបួសអ្វីគួឲ្យកត់សម្គាល់នោះឡើយ ។ ប៉ុន្តែរូបរាងកាយសពប្រែសម្បុរខ្មៅដោយត្រូវរងកំដៅថ្ងៃ ក្ដៅខ្លាំង ។

ការសន្និដ្ឋានរបស់មន្ត្រីជំនាញបានបញ្ជាក់ថា សាកសពជនរងគ្រោះទាំង៣​ ប្តី ប្រពន្ធ និងកូន ពិតជាបានស្លាប់អស់រយៈពេល៣ថ្ងៃមកហើយ ដោយគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់ ពិត​ប្រាកដមែន ។ ក្រោយពេលធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទាំងបី ឲ្យអាជ្ញាធរភូមិ
ឃុំ និងសាច់ញាតិនៅក្នុងមួលដ្ឋានរៀបចំ ធ្វើបុណ្យសពតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង