ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនមាសម្ដាយ​ចង់ក្លាយ​ជា”អង្គលីមា​ ២០១៩​”​ទា​ញកាំបិត​ដេញកាប់ព្រះរស់រត់ពេញភូមិ ត្រូវកម្លាំ​ងនគរ​បា​លស្រុកសំរោងទង​ ឃាត់ខ្លួន​

132

កំពង់ស្ពឺ​ ÷ កូនមាសម្ដាយ​ (អកតញ្ញូ​)​ ទាញកាំបិត​ផ្គាប់​ដេញកាប់ព្រះរស់រត់ពេញភូមិ​ ដោយសារតែខឹងនិងម្ដាយមិនអោយប្រាក់និងចង់យកសម្ភារៈទៅលក់​ កាលពីថ្ងៃសុក្រ ទី២៤​ ខែឧសភា ឆ្នាំ២០​១៩ វេលាម៉ោង០៩:៤៥នាទី​ នគរបាល​បានឃាត់ខ្លួនឈ្មោះ​ សៅ ភារៈ​ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិរកាបាញ់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម្តាយឈ្មោះ សុខ ណាវ អាយុ ៥៦​ឆ្នាំនៅ​ ភូមិរកាបាញ់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ។

តាមការបញ្ជាក់ពី​នគរបាល​បានអោយដឹងថា​ កូន​ប្រុស​នេះ​ គឺជាក្រុមសមាសភាពមិនល្អ​ ដេីរលេង​មិនសូវធ្វេីការអីទេ​ នៅថៃ្ងកេីតហេតុ គឺព្រោះតែ​ខឹ​ងនឹងម្ដាយ​ហាមឃាត់​មិនអោយយកខ្លឹមសទៅ​ល​ក់​ ព្រោះខ្លួនមានផែនការយកប្រាក់ទៅចាយវាយដោយមិនគិតរកការងារធ្វេី ននិងផឹកស្រាទៀតផង។
ពេលកេីតហេតុ បានអ្នកជិតខាងជួយឃាត់ទាន់​និ​ងរាយការណ៍ មកសមត្ថកិច្ចបានទាន់ពេលវេលា ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានឃាត់ខ្លួន ឈ្មោះ​ខាងលើ​ធ្វើការសាកសួរ​ និងកសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង