ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលនៅ ស្នងការដ្ឋាននគរបាលរាជធានី នឹងត្រូវធ្វើ តេសទឹកនោម រកសារធាតុញៀន

201


នគរបាលចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីទាំងអស់ ចាប់ពី
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតដល់បណ្តាប៉ុស្តិ៍ ត្រូវតែជា
មន្រ្តីនគរបា ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេសទឹកនោម រកសារធាតុញៀន នឹងធ្វើឆាប់ៗខាងមុខ។

បើតាមហ្វេសប៊ុកផ្លូវការរបស់លោក ស ថេត នៅព្រឹកថ្ងៃទី២៧ឧសភានេះ បានឲ្យដឹងថា
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេសទឹកនោម នឹងធ្វើឆាប់ៗខាងមុខចាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដល់បណ្តាប៉ុស្តិ៍ ដោយបច្ចុប្បន្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន ។

លោក ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា” អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ”៕

អត្ថបទដែលជាប់ទាក់ទង