ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រុសប្រកាន់ ស្រីប្រកែ នាំគ្នា ចូលដេកផ្ទះសំណាក់រួមរ័កយ៉ាងសុខស្រួល ប៉ុន្តែសាច់ញាតិមកទាន់នាងស្រែកថារំលោភ

186


ភ្នំពេញៈ គូស្នេហ៍មួយគូ បាន ស្រុះស្រួលត្រូវគ្នា នាំឡើងចូលដេកផ្ទះសំណាក់ រួមរ័កដល់កំពូលយប់ទី១ ដោយបានផ្អែមមាត់ ហើយគ្មានឧបសគ្គអ្វីមករារាំងឡើយ ប៉ុន្តែចូលដល់យប់ទី២ ក៏នាំគ្នាឡើងមកផ្ទះសំណាក់ម្ដងទៀត ប៉ុន្តែមិនទាន់បានរួមរ័កមេត្រីផង ស្រាប់តែសាច់ញាតិ បងប្អូនសាច់ មកដល់ ធ្វើអោយនារីជាគូស្នេហ៍នោះស្រែកយំឡាំប៉ាឆោឡោពេញបន្ទប់ផ្ទះសំណាក់ថាបុរសនោះផងចាប់រំលោភ ហើយសាច់ញាតិខាងស្រីប្តឹងចោទថា ប៉ុនប៉ងរំលោភ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ថ្មីៗនេះ នៅបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណី​ប្រុស​ប្រកែក ស្រី​ប្រកាន់​ខាងលើ បន្ទាប់​ពី​មាន​បណ្តឹង​ពី​ក្រុម​គ្រួសារ​ខាង​ស្រី សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ខាងលើ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​បន្ត​តាម​នីតិវិធី។

ជនជាប់ចោទ​ក្នុង​រឿង​ស្នេហា​មួយ​នេះ​ឈ្មោះ ផុ​ន លី​ផេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​នារី​ដើមបណ្តឹង​ឈ្មោះ ឃឹម សុឡាង អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ភាគីខាងប្រុសអភ័ព្វស្នេហ៍រូបនេះ បានឲ្យដឹងថា ពួក​គេ​ស្រឡាញ់​គ្នា​ជា​សង្សារ អនាគត​គ្រោង​នឹង​ហៅ​ចាស់ទុំ​ចូល​ស្តីដណ្តឹង ហើយ​ការ​ការទំនាក់ទំនងសម្ព័ន្ធភាពស្នេហ៍ស្អិតល្មួតនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៩ អ្នក​ទាំង​២​នាំ​គ្នា​ចូល​ដេក​ផ្ទះសំណាក់​ម្តង​ហើយដោយរួមរ័កយ៉ាងសុខស្រួល គ្មាន​ឧបសគ្គ​អ្វី​កើតឡើង​លុះ​ចូល​ដល់​យប់​ទី​២ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ បបួល​នាង​ទៅ​កន្លែង​ដដែល ហើយ​នារី​ខាងលើ​ក៏​យល់​ព្រមទៅ​ជាមួយ​ មិនទាន់បានរួមរ័កសម្រេចផង សាច់ញាតិបងប្អូនស្រី ទៅដល់បន្ទប់ ដោយចាប់ផ្តើមចោទប្រកាន់ថា ប៉ុនប៉ងរំលោភ៕

អត្ថបទដែលជាប់ទាក់ទង