ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមួយគ្រឿងឆេះនៅលើស្ពានព្រះមុនីចាស់ សន្ធោសន្ធៅនាកណ្ដាលអធ្រាត្រ

97

ភ្នំពេញ៖ បុរសម្នាក់សង្ស័យគាត់ស្រវឹងជោគជាំបានបើករថយន្តកាមរីបាឡែន​មួយគ្រឿងលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុកគូទ រថយន្តកុងទីន័រមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាល​ឲ្យឆ្លងចរន្តភ្លើង​ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយរថយន្តកុង​តឺន័របើកបន្តទៅមុខបាត់ស្រមោល។
ករណីនេះបានកាលពីម៉ោង១​រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅ​ត្រង់ចំណុច​លើស្ពានមុនីវង្សចាស់ សង្កាត់​ទន្លេបាសាក់ខណ្ឌចំការមនក្រុងភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថានាមុនពេលកើតហេតុខាងលើគេឃើញ​រថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងដែកបើកដោយបុរសម្នាក់​សង្ស័យគាត់ស្រវឹងធ្លាក់ភ្នែក​។ដោយធ្វើដំណើពីខាងផ្លូវជាតិលេខ១​ ​ទិសដៅពីកើត​ទៅ​លិច​ ក្នុងល្បឿន​យ៉ាង​លឿនដូចហោះឆ្ពោះឡើងស្ពាន​ព្រះមុនីវង្សចាស់​ ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកគូទ រថយន្តកុងទីន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ចំណែករថយន្តកុងទីន័រមិនបានឈប់ទេក៏បើកបន្តដំណើរទៅ​មុខ បាត់តែម្ដង។
ពេលនោះគេឃើញម្ចាស់រថយន្តចុះមកមើលរថយន្ត​រួចបានឡើងចូលក្នុងរថយន្តវិញដើម្បីបញ្ឆេះស្រាប់តែឆ្លងចរន្តភ្លើងក៏ឆាបឆេះយ៉ាងសន្ធោ​សន្ធៅតែម្ដង​។ ឃើញដូចច្នោះម្ចាស់បាន​ដើរ​ចេញពីរថយន្តគេចខ្លួនបាត់​ ដោយបន្សល់ទុក​ឲ្យរថយន្តឆេះ​ យ៉ាងសន្ធោសន្ធៅធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាជនធ្វើដំណើរតាមផ្លូវឈប់មើលនិងក្រុមសមត្ថកិច្ចអាជ្ញាធរ។
ក្រុមសមត្ថកិច្ចមូលដ្ឋានបានចុះមកចំនុចកើតហេតុនិងបានទាក់ទងទៅកម្លាំងរថយន្តពន្លត់​អគ្គីភ័យ​ ចេញមកមួយគ្រឿងអន្តរាគមន៍​បាញ់បន្លត់ទើបរលត់ទាំងស្រុងនៅវាលា​ម៉ោង​ជាង២យប់ថ្ងៃខែឆ្នាំដដែល។តែអ្វីគួរឲ្យស្ដោកស្ដាយនោះគឺ រថយន្តបានឆេះហ្មត់នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះតែ​សំណា​ងដែរមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ក្រោយមក​រថយន្តដែលឆេះត្រូវបានសមត្ថកិច្ចស្ទួចយក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ ៕

អត្ថបទដែលជាប់ទាក់ទង