ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនជាតិចិនពីរនាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅឆ្នេរអូឈើទាល

107

កំពត៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត នៅថ្ងៃទី២៧ឧសភា២០១៩នេះ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តកំពតនិងខេត្តព្រះសីហនុ បានសហការខ្លួនជនជាតិចិនពីរនាក់និងជនជាតិខ្មែរម្នាក់ពាក់ព័ន្ធករណីឃាតកម្មនៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះដែលបានរត់ទៅលាក់ខ្លួននៅទឹកដីខេត្តកំពត។

បញ្ជាការដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង19និង15នាទីថ្ងៃទី26ឧសភា2019 កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានសហការជាមួយខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន3នាក់មានឈ្មោះ ដូចខាងក្រោម÷ 1-LIU SHENG ភេទ ប្រុស ជនជាតិ ចិន អាយុ 30ឆ្នាំ មុខរបរ លក់នំប៉័ង 2-XU JUN JUN ភេទស្រី ជនជាតិ ចិន អាយុ 32ឆ្នាំ និង 3-អ័រ ប្រុស ភេទ ប្រុស អាយុ 20 ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកំពង់ត្រាច ខេត្តកំពត និង រថយន្តម៉ាកហាយលែនឌើ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AA 6145 នៅចំណុចគល់ស្ពានព្រែកកំពង់បាយ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថាការចាប់ខ្លួនជនល្មើសទាំង 3 នាក់ខាងលើនេះពាក់ព័ន្ធអំពី ករណី ឃាតកម្មកាលពីវេលាម៉ោង 17និង15នាទី ថ្ងៃទី25ឧសភា2019 នៅចំណុច ឆ្នេរអូរឈើទាល សង្កាត់4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យនិង វត្ថុតាង បានប្រគល់ជូនកម្លាំងជំនាញ អហ ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង