ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាល ចូលនិវត្តន៍ម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារ ក្នុង មន្ទីរពេទ្យរុស្ស៊ី

121


​ភ្នំពេញ​៖​ មន្ត្រី​នគរបាល​ចូល​និវត្តន៍​ម្នាក់​ នៃនាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើអគារពិនិត្យជំងឺទូទៅជាន់​ទី​៤​ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ (ពេទ្យរុស្ស៊ី) បណ្តាលឱ្យរងរបួសធ្ងន់ និង​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​រុស្ស៊ី នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា​ សព ឈ្មោះ លាវ​ វ​ណ្ណា​រិ​ន​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​២២០E3​ ផ្លូវ​ព្រះ​សីហ​នុ​ ភូមិ​៨​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មុខរបរ​មន្ត្រី​នគរបាល​ នាយកដ្ឋាន​សុខាភិបាល​ក្រសួងមហាផ្ទៃ​(​ចូល​និវត្តន៍​)​។​
​តាម​ការ​បំភ្លឺ​ពី​សន្តិសុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ បានឱ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ខ្លួនកំពុងដើរប្រចាំការនៅក្នុងមន្ទីរពេទ្យ​ពេល​ដើរមក​ដល់​ចំណុច​អគារ​ពិនិត្យ​ជំងឺ​ទូទៅ​ ពេលនោះក៏ឃើញជនរងគ្រោះខាងលើ កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅ​អគារ​ជាន់​ទី​៤​ ហើយ​បាន​លោត​ទម្លាក់​ខ្លួន​ពីលើ​អគារ​នោះ​ មក​ជាន់​ក្រោម​ផ្ទាល់​ឥដ្ឋ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ បន្ទាប់​មក​មាន​ក្រុម​គ្រូពេទ្យ​ និង​សន្តិសុខ​បាន​លើក​ជន​រង​គ្រោះ​(​សព​)​ ដាក់​លើ​ប្រង់​ការ​បញ្ជូន​ទៅ​សង្គ្រោះ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ និងកូនស្រី បបានឱ្យដឹងថាជនរងគ្រោះមានជំងឺសរសៃប្រសាទរយៈពេលជាងមួយឆ្នាំមកហើយ ព្រមទាំង​បាន​មក​បើក​ថ្នាំពេទ្យ​ នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ចំនួន​៣​ទៅ​៤​លើក​ហើយ​ លុះ​នៅលុះនៅព្រឹកកើតហេតុកូនស្រី បាន​ជូន​ជន​រង​គ្រោះ​ មកមន្ទីរពេទ្យដើម្បីបើកថ្នាំ រួច​ក៏​ចេញ​ទៅ​ធ្វើការ​បាត់​ទៅ​ ចំណែក​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​ម្នាក់ឯង​ រហូត​ដល់​ម៉ោង​កើតហេតុ​ក៏​មាន​ខាង​មន្ទីរពេទ្យ​ទូរស័ព្ទ​មក​ថា​ ឪពុកខ្លួនបានលោតពីលើអគារជាន់ទី៤ ចុះ​មក​ក្រោម​រង​របួស​ធ្ងន់ធ្ងរ​ ក៏​ចូល​សង្គ្រោះ​បន្ទាន់​។​
​យោង​តាម​ការ​សន្និដ្ឋាន​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ រាជធានី​ភ្នំពេញ​ និង​តាម​ការ​បញ្ជាក់​របស់​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង​ សុវណ្ណ​រ័​ត្ន​ គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​ថា​ ជនរងគ្រោះ បាន​ស្លាប់​ដោយសារ​ប៉ះទង្គិច​ក្បាល​ និងខ្លួនប្រាណធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង