ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីប៉ូលីសម្នាក់លោតពីលេីអាគារសម្លាប់ខ្លួនបានសម្រេចសង្ស័យមានជំងឺប្រចាំកាយ

277

ភ្នំពេញ ៖ បុរសនគរបាលម្នាក់សុខចិត្តបញ្ចប់ជីវិតលោតពីលេីអាគារមន្ទីរពេទ្យកំពស់ជាង១៤ម៉ែត្រចុះមកខាងក្រោមបណ្ដាលរងរបួសធ្ងន់ធ្ងរមិនអាចសង្រ្គោះបានក៏ស្លាប់ហេតុការនេះកេីតហេតុបង្កការភ្ញាក់ផ្អេីលម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចអាគារផ្នែករោគស្រ្តីនិងផ្នែកជំងឺទូរទៅកុមារ ស្ថិតនៅបរិវេនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រុម២០ ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សពឈ្មោះ លាវ វាន់ណារិន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២២០E2 ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនមានជំងីប្រចាំកាយជាង១ឆ្នាំតាមការរៀបរាប់ស្រ្តីជាប្រពន្ធមានឈ្មោះ អ៊ូច សាវរី អាយុ៦០ឆ្នាំ មុខរបរលក់ដូរដោយបានប្រាប់សមត្ថកិចហចមានកូនចៅបានជូនមកមន្ទីរពេទ្យបេីកថ្នាំតែដឹងអីបែរជាប្ដីគាត់គិតខ្លីដល់ម្លឹង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាកាលវេលាម៉ោង៨និង២០នាទីព្រឹកមានករណីបុរសម្នាក់បានលោតពីលេីអាគារមន្ទីរពេទ្យជាន់ទី៤កំពស់១៤ម៉ែត្រជាងចុះមកខាងក្រោមតែមិនទាន់ស្លាប់ភ្លាមទេគ្រាន់តែរបួសធ្ងន់ហេីយលុះដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃខែដដែលក៏បានស្លាប់ក៏សមត្ថកិចុចយេីងទំនាក់ទំនងទៅនគរបាលផ្នែកបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញចុះមកពិនិត្យកន្លែងកេីតហេតុនិងពិនិត្យសព ។

យោងតាមលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យជនរងគ្រោះដែលបានលោតពីលើទីខ្ពស់បាក់ដៃជើង បណ្តាលប៉ះទង្គិចក្បាលខ្លាំងធ្វេីអោយស្លាប់បាត់បង់ជីវិតនិងមានការបំភ្លឺសាក្សីសន្តិសុខមន្ទីរពេទ្យនិងសាក្សីប្រជាពលរដ្ឋផ្សេងទៀតដែលមកពិនិត្យជំងឺនៅអាគារកេីតហេតុខាងលេីហេីយចំណែកគ្រួសារក៏បានប្រាប់ថាជនរងគរោះមានជំងឺក្រពេះនិងពោះវៀតតែទៅមេីលក្រៅប្រទេសផងដែរហេីយជនរងគ្រោះគិតច្រេីនពេកដាច់ចិត្តបញ្ចប់ជីវិតតែម្ដងការបញ្ជាក់បុរសជនរងគ្រោះពិតជាលោតសម្លាប់ខ្លួនឯងមែនសពបានប្រគល់អោយស្រ្តីជាប្រពន្ធយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

 

អត្ថបទដែលជាប់ទាក់ទង