រថយន្តធំនិងរថយន្តឡិចសុីសRX300 បុកប៉ះគ្នា ស្លាប់២នាក់
ស្រុកស្ទឹងហាវ៖ មានគ្រោះថ្នាក់ចរាចររថយន្តធំនិងរថយន្តឡិចសុីសRX300 បុកប៉ះគ្នា នៅលើវិថីសម្តេចហ៊ុនសែនកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោងជាង12ថ្ងៃត្រង់ថ្ងៃទី27ខែឧសភា ឆ្នាំ2019នេះ ។ បច្ចុប្បន្នសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍។
សេចក្តីរាយការណ៍បន្ថែមពីសមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍នេះ មានមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតបានរបួសធ្ងន់ធ្ងរ៕




