យាយ យ៉យ ឡើងឆាកបាញ់ពូ ព្រហ្ម ម៉ាញ រឿងបាត់លុយ ៥ម៉ីនដុល្លាសើចផ្អើលភូមិគេ
ភ្នំពេញ៖ សូមរំលឹកឡើងវិញថា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅផ្ទះលេខ៥៦ ផ្លូវលេខ២៨៩ ក្រុមទី៧៣ ភូមិទី១៥ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួល គោករាជធានីភ្នំពេញ។មន្ត្រីនគរបាលបានអោយដឹងថាសម្ភារៈបាត់បង់៖ លុយដុល្លារចំនួន៥ម៉ឺនដុល្លា អាមេរិក, កុំព្យូទ័រឡេបថបម៉ាកសាំសុង១គ្រឿង។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ព្រហ្ម ម៉ាញ ភេទប្រុស អាយុ៦៩ឆ្នាំ ទីលំនៅផ្ទះកើតហេតុ ខាងលើបានអោយដឹងថា កន្លងមករស់នៅក្នុងផ្ទះនេះមានគ្នាចំនួន០៣ នាក់ ប្អូនស្រីខ្ញុំ, ក្មួយស្រីខ្ញុំ និងខ្ញុំ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦នឹង ៣០នាទី ខ្ញុំក៏ចេញទៅចូលរួមច្រៀងរាប់ផ្លែឈើអោយគេនៅអូ ដឹមចប់នៅវេលាម៉ោង ១១ នឹង១០នាទី ខ្ញុំក៏ទៅមើលដីនៅឯបឹងធំ ចំណែកប្អូនខ្ញុំនិងក្មួយខ្ញុំក៏ចេញទៅ ក្រៅដែរ រហូតដល់ម៉ោងកើតហេតុខាងលើខ្ញុំក៏ត្រឡប់មកផ្ទះមុនគេ ហើយចាក់សោរចូលឡើងទៅបន្ទប់របស់ខ្ញុំ ស្រាប់តែឃើញបង្អួចបើកចំហរបន្តិច និងមានស្នាមគាស់ទ្វារ រួចខ្ញុំក៏រុញទ្វារទើប ដឹងថាចោរចូលលួចលុយតែម្តងឲ្យដឹងថា៖ “ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ ។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ”។ស្រាប់តែថ្មីៗនេះ គេប្រទះឃើញយាយ យ៉យ ប៉ះជាមួយលោក ព្រហ្មម៉ាញ នៅក្នុងកម្មវិធីមួយកន្លែង ហើយអ្វីដែលធ្វើឲ្យមហាជនជាច្រើនសើចឡើងចុកពោះនោះគឺ យាយយ៉យ បង្អាប់ លោក ព្រហ្មម៉ាញ ចំៗតែម្តង រឿងបាត់លុយ ៥មុឺនដុល្លារ៕