ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាប់​បែក​សហអាមេរិក​មួយគ្រាប់​ ទំងន់​24​1Kg ត្រូវបាន​រកឃើញ​នៅក្នុងទឹកដី​ស្រុក​ភ្នំស្រួច​ខេ​ត្ត​កំពង់​ស្ពឺ​ ទៀតហេី​យ​

66

កំពង់ស្ពឺ​ ÷​ នៅក្នុងទីតាំងមួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អូរកូនត្រុំ​ ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ត្រូវ​បាន​ គេប្រទះឃេីញគ្រាប់បែក​ ជាប្រភេទទម្លាក់ពីលេី​យន្ដហោះ​ មួយគ្រាប់​ កាលពីថ្ងៃចន្ទ​ ទី​២៧ ខែ​ឧ​សភា​ ឆ្នាំ​២០១៩​ វេលាម៉ោង១២,៣០នាទី​ត្រូវ​បាន​កំលាំង​នគរបាល សហការជាមួយអង្គភាពកំចាត់​មីនកម្ពុជា(CMAC)​ចុះមកពិនិត្យយកគ្រាប់ខាង​លេីចេញពីក្នុងរណ្ដៅដី​ គ្រាប់​បែកម៉ាក​ MK82 ទំងន់ ២៤១ គីទ្បូក្រាម ប្រវែង១៦៨ សង់ទីម៉ែត្រ ប្រភេទ​ ២៧៥ មីលីម៉ែត្រ (The bomb was donated by USA)

គ្រាប់​បែក​សហអាមេរិក​ដែល​បន្សល់​ទុក​នៅច្រេី​ន​ កន្លែង​ខុសៗគ្នា​ត្រូវ​បានរកឃេីញជាបន្ដបន្ទាប់​ជាក់ស្ដែង​ គ្រាប់បែក​រកឃើញ​ពេល​នេះគឺគ្រឿងចក្រកាយដីធ្វើស្រះទឹក​នៅត្រង់ចំណុចភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ស្ថិត​ក្នុងដីរបស់ឈ្មោះ អ៊ួង សុភ័ណ្ឌ ជាស្មៀនឃុំអូរ ឃើញក្នុងដី ជំរៅកប់ប្រហែល​ ៥ ម៉ែត្រ។

តាម​ការបញ្ជាក់​ពីមន្រ្ដីជំនាញ (CMAC)​បានឲ្យ​ដឹងថា​គ្រាប់បែក​នេះ​ តាម​ការពិនិត្យ​គឺមិនទាន់ផ្ទុះឆេះទេ​ មូលហេតុ​អាចមកពីការទម្លាក់ចុះនោះដោ​យ​ស្ថានភាពចាំបាច់បំ​ផុត​ ទេីបមិនទាន់ផ្ទុះ​ បច្ចុប្បន្ន​កំលាំង​ (CMAC)បានដឹកជញ្ជូនយកចេញពីទី​តាំងដេីម្បីយកទៅកម្ទេចចោល​តាមលក្ខណៈ​ប​ច្ចេកទេស​ ស្ថានភាព​គ្រាប់​នេះក្នុងករណីមិនយក​តាមបច្ចេកទេសគឺអាចបង្កគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង