ក្រុមការងារមន្ទីរសាធារណការខេត្តព្រះវិហារ សហការជាមួយមន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋចុះកាត់ដើមឈើធំៗដែលបាក់តាត់ទទឹងថ្នល់២កន្លែងនៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយមន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋបានចុះកាត់ដើមឈើធំៗដែលបាក់តាត់ទទឹងថ្នល់២កន្លែងនៅខេត្តព្រះវិហារដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្រោយពីដើមឈើធំៗទាំងនេះបានដួលរំលំបណបណ្តាលមកពីភ្លៀងរួមជាមួយខ្យល់កន្រ្តាក់។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថាល្ងាចថ្ងៃចន្ទ៩រោចខែពិសាខឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩ នៅលេីកំណាត់ផ្លូវជាតិលេខ ៦២មានករណីដួលរលំដេីមឈេីកាត់ទទឹងផ្លូវចំនួន ០២កន្លែង គឺនៅត្រង់គីឡូម៉ែត្រ៤៥+០០០និងគីឡូម៉ែត្រ៦០+៣០០ ស្ថិតក្នុងឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បណ្តាលមកពីភ្លៀងរួមជាមួយខ្យល់កន្រ្តាក់ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ឡេីយ។
គិតត្រឹមល្ងាចថ្ងៃដដែលក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយមន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋបានជួយកាត់ចេញរួចរាល់ជាស្ថាពរហេីយអាចបន្តចរាចរណ៍បានដូចដេីមវិញហើយ។៕