ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិនិត្យជាក់ស្ដែងចំពោះករណីមានការបោះបង្គោល ជាឡូត៍ចូលសមុទ្រនឹងមានប្លង់កម្មសិទ្ធិ

72

កាលពីព្រឹកម៉ោង១០ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះ
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក រួមទាំង លោក សេង គុណ និង លោក ម៉ុកចាន់វាសនា ជាមន្ត្រីលេខាធិការដ្ឋានរបស់ឧត្តមក្រុមប្រឹក្សាបានចុះដល់ ភូមិបឹងតាព្រាម សង្កាត់ត្រីយកោះ ក្រុងកំពត ខេត្តកំពត ពិនិត្យជាក់ស្ដែងចំពោះករណីមានការបោះបង្គោលជាឡូត៍ចូលសមុទ្រនឹងមានប្លង់កម្មសិទ្ធិ។

លោកវីល្លាម បានថ្លែងលើហ្វេសប៊ុកថា ក្រោយបានចុះផ្ទាល់ដល់ទីតាំង យេីងពិនិត្យឃេីញថាទីនោះជាឆកសមុទ្រ និងពិតជាមានបង្គោលស្កេកស្កេះប្រាកដមែន
ជាពិសេសមានការកាប់ដេីមកោងកាងនិងចាក់ដីលុបថែមទៀតផង ហេីយតំបន់នោះពុំមានពលរដ្ឋរស់នៅជាក់ស្ដែងនោះទេ ក្នុងអំឡុងពេលចុះពិនិត្យ ចំនួន ១ម៉ោង៤០នាទី ក្រុមការងារយេីងបានឃេីញឡានដឹកដីចំនួន៥០គ្រឿងចូលចាក់ដីជាបន្តបន្ទាប់ លេីផ្ទៃដែលបោះបង្គោលក្នុងសមុទ្រ និងផ្ទៃដែលបានចាក់ដីរួច គឺចំនួនជាង ២០ ហិចតា ។

យោងលេី google map គឺតំបន់នោះជាឆកសមុទ្រ ហេីយនៅពេលក្រុមការងារឈរលេីដីដែលចាក់ក្នុងសមុទ្ររួច គឺ google map បានបង្ហាញថាក្រុមការងារកំពុងឈរលេីសមុទ្រដែលមានចំងាយពីច្រាំងប្រមាណ ៥០០មែត្រ ។

លោកបន្តថា ឯការអះអាងរបស់អភិបាលនៃគណអភិបាលខេត្តកំពតថាដីនេះជាដីមានប្លង់កម្មសិទ្ធនឹងមានឯកសាគតិយុត្តិផ្ដល់ពីរាជរដ្ឋាភិបាល តែក្រុមការងារយេីងខ្ញុំបានទាក់ទងដេីម្បីជួបអភិបាលខេត្តអោយបំភ្លឺករណីនេះពាក់ព័ន្ធ នឹងមូលដ្ឋានដំបូងថាតេីគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឈរលេីមូលដ្ឋានអ្វីខ្លះដែលជំរុញអោយមានការស្នេីរសុំឆកសមុទ្រនេះទៅរដ្ឋាភិបាលផ្ដល់ប្លង់កម្មសិទ្ធដីធ្លីទៅវិញ តែលោកជាវតាយ ប្រាប់ថារវល់ បន្ទាប់មកយេីងខ្ញុំទាក់ទងចូលតែចុចបិទទូរស័ព្ទ ទាក់ទងលែងចូល ។

ជុំវិញករណីនេះពលរដ្ឋរិះគន់ថាវាផ្ទុយពីរដ្ឋធម្មនុញ្ញមាត្រា៥៨
ព្រោះប្រសិនជាឆកសមុទ្រនេះទទួលបានសិទ្ធសម្បទានក៏មិនមានប្លង់ដែរ តែបេីសមុទ្រមានប្លង់ ហេីយមានការអះអាងថាជារបស់ពលរដ្ឋទៅទៀតទេីបជំរុញអោយក្រុមការងារយេីងមកពិនិត្យអោយច្បាស់ ។

មកដល់ពេលនេះយេីងខ្ញុំទទួលបានតម្រុយ ភស្តុតាងគ្រប់គ្រាន់ ឈានដល់ការកសាងរបាយការណ៍ជូនរដ្ឋាភិបាលជ្រាបបន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង