នគរបាលបាលស្រុកស្ទឹងហាវ បង្ក្រាបមុខសញ្ញាលក់ថ្នាំញៀន តាមរថយន្តធុនធំ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៩ ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន តាមរថយន្តដឹកទំនិញធុនធំមួយករណី ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ តែពេលដេញបង្ក្រាបនោះ មុខសញ្ញាបានលោតចុះពីរថយន្ត ហើយរត់គេចខ្លួនពួនក្នុងព្រៃ នៅមិនទាន់រកឃើញនៅឡើយ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្ត រកឃើញថ្នាំញៀនចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ៖ មុខសញ្ញាលក់ចែកចាយគ្រឿងញៀនតាមរថយន្តធុនធំនេះ សមត្ថកិច្ចជំនាញ បានតាមដានឃ្លាំមើលយូរមកហើយ លុះដល់វេលាម៉ោងដូចខាងលើ ពេលសមត្ថកិច្ចឃាត់រថយន្តបំរុងឆែកឆេរ ស្រាប់តែមុខសញ្ញាបានបើករថយន្តធុនធំ យ៉ាងលឿនដើម្បីគេចខ្លួន សមត្ថកិច្ចបានសំរេចប្រើអាវុធបាញ់បំបែកកង់មុខតែម្តង ពេលរថយន្ដត្រូវបានបញ្ឈប់ល្បឿន អ្នកបើកបរបានលោតចុះ ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃ បាត់ទៅ។ ពេលនោះកម្លាំងជំនាញ់ បានដេញតាមរក នៅក្នុងព្រៃនោះដែរ ប៉ុន្តែជនសង្ស័យនោះបានគេចខ្លួនបាត់ទៅហើយ សមត្ថកិច្ចបានបន្តស្វែងរករហូតដល់ម៉ោង ១៤ និង០០នាទី ទៅហើយនៅតែមិនឃើញ។
ពេលដែលកម្លាំងជំនាញ់ធ្វើការឆែកឆេរក្នុងរថយន្ត បានរកឃើញវត្ថុតាងមួយចំនួនមាន៖
១,ម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។
២,ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន និងឯកសារអត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរ ប័ណ្ណបើកបរ ជារបស់ ជនសង្ស័យមាន ឈ្មោះមុិច ចន្ថា ភេទប្រុស អាយុ៣២ ឆ្នាំ មានស្រុកកំណើត នៅ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្ត៕