កំណើន ភ្ញៀវទេសចររាយថយចុះ គឺដោយសារតែមន្ត្រីមួយចំនួន នៅច្រកប៉ោយប៉ែត ជម្រិតពីភ្ញៀវទេសចរ
ប៉ោយប៉ែត៖ នៅក្នុងពេលថ្មីៗនេះ បានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែ មានបុរសជាជនជាតិបរទេសម្នាក់ មានបញ្ហាជាមួយនឹង មន្ត្រីរបស់ខ្មែរម្នាក់ នៅក្នុងច្រកអន្តរជាតិ ប៉ោយប៉ែត ពាក់ព័ន្ធការធ្វើឯកសារមួយចំនួន ហើយឈានដល់ មានការជជែក វែកញែកគ្នាយ៉ាងខ្លាំង តឹងសរសៃកដាក់គ្នាដោយសារតែរឿងធ្វើឯកសារមួយ។ ជាមួយគ្នានោះមានជនបរទេសម្នាក់ដែលចេះភាសាខ្មែរយ៉ាងស្ទាត់ជំនាញបានជួយសម្រួលរវាងភាគីទាំងពីរដើម្បីឲ្យស្រុះស្រួលគ្នាប៉ុន្តែទោះយ៉ាងណាតាមរយៈវីដេអូជនបរទេសរូបនោះបាននិយាយទៅកាន់មន្ត្រីខ្មែរថា សូមបងកុំធ្វើបាបភ្ញៀវទេសចរណ៍ទៀត បងអាចទៅរកការងារថ្មីដែលល្អប្រសើរជាងនេះ។
យោងទៅតាមគណិហ្វេសប៊ុកមួយដែលមានឈ្មោះថា Poipet Taxi បានធ្វើការលើកឡើង នៅលើបណ្តាញសង្គមថា ”
ក្រសួងទេសចរណ៍ មេត្តាពិនិត្យមើលឡើងវិញ នូវវិស័យទេសចរ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតផងទាន ទាក់ទងទៅនឹងភ្ញៀវអន្តរជាតិ (ភ្ញៀវរាយ) ដែលឆ្លងចូលមកប្រទេស កម្ពុជាតាមច្រកទ្វាអន្តរជាតិមួយ។
នេះរយៈបួនឆ្នាំចុងក្រោយ ភ្ញៀវអន្តរជាតិរាយ គ្រប់ជាតិសាសន៍ បានថយចុះគួរអោយកត់សម្គាល់ តើអស់លោកដឹងពីមូលហេតុដែរទេ?
វីឌីអូមួយនេះ បានលាតត្រដាងបង្ហាញឲ្យមន្ត្រីពាក់ព័ន្ធ និងមន្ត្រីថ្នាក់ជាតិបានឃើញ នូវហេតុផលដែលនាំឲ្យបាត់បង់ ចំនួនភ្ញៀវទេសចរអន្តរជាតិ ឆ្លងកាត់ច្រកទ្វាអន្តរជាតិមួយនេះ សូមបងប្អូនជួយ បញ្ចេញជាមត្តិដើម្បី ស្ថាបនានិងមេត្តាចែករំលែកព័ត៌មានមួយនេះ ដើម្បីបានដល់ប្រមុខរាជរដ្ថាភិបាល បានជ្រាបផង”។
សូមទស្សនាវីដេអូខាងក្រោម៖
https://m.facebook.com/story.php?story_fbid=2033028993660735&id=100008609614279