ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាំញៀនប្រភេទម៉ាទឹកកកចំនូន១៧គីឡូក្រាម ដែលទៅវៀតណាម ត្រូវបានសមត្ថកិច្ចព្រំដែនចាប់ជាប់

103

ខេត្តស្វាយរៀងៈ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនូន១៧ដុំ ទម្ងន់១៧គីឡូក្រាម ត្រូវបានសមត្ថកិច្ចព្រំដែនធ្លក នៃវរសេនាតូច៦១១ ក្របួចបាន ខ ណៈប្រុងលោតឆ័ត្រទីវៀតណាម។

​​
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង២០យប់ ថ្ងៃទី១៣ខែមិថុនា ឆ្នាំ ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនធ្លក នៃវរៈសេនាតូច៦១១ បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចចន្លោះបង្គោលព្រំដែនលេខ១៧០ និង១៧១ខាងជើងច្រកទ្វារអន្តរជាតិបាវិត ចម្ងាយប្រហែល៥០០ម៉ែត្រ បានឃើញមនុស្សម្នាក់ភេទប្រុស ជនជាតិវៀតណាម យួរវ៉ាលិសដើរកាត់ស្រែហើយ កម្លាំងក៏បានហៅឲ្យឈប់ តែជននោះមិនព្រមឈប់ ហើយក៏បានទម្លាក់វ៉ាលិសចោល រួចរត់ចូលព្រៃប្រេងខ្យល់បាត់ស្រម៉ោលតែម្តង។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពេលដែលបុរសជនជាតិវៀតណាមនោះ រត់បាត់សមត្ថកិច្ចបាន ប្រើកម្លាំងរុករកដែរ តែមិនឃើញមនុស្សឡើយ គឺឃើញតែវ៉ាលិស ហើយនៅក្នុងវ៉ាលិសនោះ មានថ្នាំញៀនប្រភេទម៉ាទឹកកកចំនូន១៧ដុំ បច្ចុប្បន្នរក្សាទុកនៅស្នាក់ការប៉ុស្តិ៍ការពារព្រំដែនធ្លក ចំពោះមុខសញ្ញា សត្ថកិច្ចយើងនិងសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាបន្តទៀត៕


អត្ថបទដែលជាប់ទាក់ទង