ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបើកបុកម៉ូតូ ស្លាប់មន្រ្តីនគរបាលក្រុងតាខ្មៅម្នាក់ នៅកៀនស្វាយ

101

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងពីករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយស្លាប់បុរសម្នាក់ និងខូចម៉ូតូ០១គ្រឿង កើតឡើងនាថ្ងៃទី ១៤ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង ១៤ និង៥៥នាទី
នៅចំណុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៨-១៩ភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
  លោកអធិការបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ នេគេឃើញ
មានម៉ូតូម៉ាកHONDA DREAM 125 ពណ៌ខ្មៅ   ពាក់ផ្លាកលេខ​កណ្តាល 1B- 7072 បើកបរដោយឈ្មោះសរ ចាន់ដារិទ្ទ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មន្រ្តីនគរបាលក្រុងតាខ្មៅ មានទីលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិ លេខ១។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ នេះបានបើកជែងរថយន្តមិនស្គាល់អត្តសញ្ញាណ ហើយកៀររថយន្តនោះ ដួលម៉ូតូបោកទៅខាងឆ្វេង ស្របពេលនោះរថយន្តបង្ករថយន្ត ០១គ្រឿង ទៀតម៉ាក STERLING ពណ៌ស ប្រភេទ សណ្តោង ពាក់ផ្លាកលេខភ្នំពេញ 3E- 1751  សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A-1500 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិដៅផ្ទុយគ្នា ជាន់ហ្រ្វាំងមិនទាន់ បណ្តាលអោយទៅបុកជនរងគ្រោះ បណ្ដាលអោយអ្នកបេីកបរម៉ូតូ ឈ្មោះ សរ ច័ន្ទដារិទ្ធ ស្លាប់នៅកន្លែងកើតហេតុ ឯម៉ូតូខូចធ្ងន់ និង រថយន្តឥតមានខូច ហើយយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
តាមការសន្និដ្ឋន អ្នកបើកបរម៉ូតូឈ្មោះ សរ ចាន់ដារិទ្ធ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង