ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់រថយន្តចុះទិញប្រហិត ត្រូវចោរលួចរថយន្ត មានក្មេង២នាក់ក្នុងរថយន្ត បើករត់ តែសំណាងល្អតាមចាប់បានវិញ

59


(ភ្នំពេញ)៖​ នៅវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ករណីចោរលួចបើករថយន្ត មួយគ្រឿង​ ម៉ាក​ ហាយឡែនឌឺ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2S-4126​ រត់ទៅបាត់។

ចោរលួចរថយន្ត ពេលដែលម្ចាស់រថយន្តបានចុះ ចេញពីរថយន្តទៅទិញប្រហិតនៅផ្លូវ១៤៣ សង្កាត់អូឡាំពិត​ ខណ្ឌ ចំការមន​ រាជធានីភ្នំពេញ​ ដោយនៅក្នុងរថយន្តខាងលេីនោះ​ មានក្មេងចំនួន​ ២នាក់នៅក្នុងនោះផងដែរ ។ សមត្ថកិច្ចចម្រុះក្នុងរាជធានីភ្នំពេញ ដេញតាមទាន់រថយន្តនោះហើយ ប៉ុន្ដែចោរដែលលួចរថយន្ដបានរត់ចោលរថយន្ដ ដោយបន្សល់ទុកក្មេងនៅក្នុងរថយន្ដ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង