ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការបានធ្វើសកម្មភាពជាតិសម្អាតរុក្ខជាតិតាមសង្ខាងផ្លូវលេខ៦៤ប្រវែងជាង៥០គីឡូម៉ែត្រក្នុងភូមិសាស្ត្រស្រុកគូលែន ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ

198

ខេត្តព្រះវិហារ៖ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើសកម្មភាពសម្អាតរុក្ខជាតិតាមសង្ខាងផ្លូវ(កាត់ស្មៅ)​ លើកំណាត់ផ្លូវជាតិលេ៦៤ប្រវែងជាង៥០គីឡូម៉ែត្រក្នុងភូមិសាស្ត្រស្រុកគូលែនដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

   លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានមានអោយដឹងថានៅថ្ងៃទី១៤មិថុនា២០១៩នេះក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​​ បានសម្អាតរុក្ខជាតិសង្ខាងផ្លូវ(កាត់ស្មៅ)​ លើកំណាត់ផ្លូវជាតិលេ៦៤ប្រវែង៥២,១៥គ.ក្នុងភូមិសាស្ត្រស្រុកគូលែនខេត្តព្រះវិហារដោយចាប់ពីគីឡូម៉ែត្រ៦០+០០០ដល់គីឡូម៉ែត្រ១១២+១៥០ជាលទ្ធផលសម្រេចបាន១០០%ហើយ។

  មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារក្រោមការដឹកនាំរបស់លោកសំលាងទ្រីជាប្រធានមន្ទីរគឺបានចាត់ចែងក្រុមការងារនិងមន្ត្រីជំនាញចុះមើលផ្លូវរហូតដើម្បីធ្វើការថែទាំនិងជួសជុលហើយក្រុមការងារនេះក៏មិនដែរមានពេលទំនេរគឺនៅបានធ្វើសកម្មភាពសម្អាតរុក្ខជាតិតាមសង្ខាងផ្លូវ(កាត់ស្មៅ)​ថែមទៀតដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង