ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសថ្មើរជើង នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីងនឹងដាក់អោយប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ខែមិថុនានេះ

114
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនOCIC បានសាងសង់ស្ពានអាកាសថ្មើរជើងថ្មីមួយទៀតនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយមកដល់ថ្ងៃទី១៥មិថុនានេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងថ្មីនេះបានរួចរាល់ស្ទើរទាំងស្រុងហើយ ពោលគឺនឹងដាក់អោយប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩នេះតទៅ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញបសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយបានសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះឡើង ហើយមកដល់ពេលនេះការដ្ឋានទាំងមូលបានឈានដល់ទីបញ្ចប់ហើយ ហើយស្ពានអាកាសថ្មើរជើងនាងគង្ហីងថ្មីនេះ នឹងដាក់អោយប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩នេះតទៅ។
   គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣ហើយ ដោយនៅមុខវិទ្យាល័យជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ២ កន្លែង និងជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះមួយកន្លែងទៀត៕
អត្ថបទដែលជាប់ទាក់ទង