ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ដាំដើមឈើទាំងអស់គ្នាទុកជាម្លប់ និងការពារខ្យល់នារដូវវស្សា

67

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចម្រុះចុះដាំដើមឈើ នៅក្នុងបរិវេណនិងជុំវិញ មណ្ឌលសុខភាពផ្សារដើមថ្កូវ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានអោយដឹងថា នៅថ្ងៃនេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះដាំដើមឈើនៅជុំវិញ បរិវេណមណ្ឌលសុខភាពផ្សារដើមថ្កូវរួមមាន ដើមឈើពីប្រភេទ ពោលគឺដើមថ្កូវ និង ក្ងោក។ លោកអភិបាលខណ្ឌចំការមន បានលើកឡើងដោយសង្កត់ធ្ងន់ថា ការដាំដើមឈើនៅថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ទុកជាម្លប់ ,សម្រាប់ការពារខ្យល់ នារដូវវស្សា ហើយពិសេសជាងនេះទៀតនោះ គឺចង់បញ្ជាក់ពីអត្តសញ្ញាណឬ ជានិមិត្ររូបផងដែរគឺ នៅសង្កាត់ផ្សារដើមថ្កូវ«គឺដាំដើមថ្កូវ»អោយដូចឈ្មោះសង្កាត់ផ្សារដើមថ្កូវ ហើយម៉្យាងទៀតចង់បង្ហាញ អោយកូនខ្មែរជំនាន់ក្រោយ បានស្គាល់ដើមថ្កូវនេះផងដែរ ពោលគឺកន្លងមកភាគច្រើនគេស្គាល់តែឈ្មោះដើមថ្កូវ តែមិនសូវបានឃើញ ឬបានស្គាល់ដើមថ្កូវពិតប្រាកដនោះទេ អ៊ីចឹងនៅថ្ងៃនេះ យើងដាំដើមថ្កូវទុកអោយ ក្មេងៗជំនាន់ក្រោយបានស្គាល់។
លោកថេង សុថុល បន្តទៀតថា ចំពោះសកម្មការងារចុះដាំដើមឈើនេះ គឺបន្តជុំរុញដាំនៅតាមបណ្ដាសង្កាត់និមួយៗ ក្នុងមូលដ្ឋានខណ្ឌចំការមន ប្រកបដោយដើមរុក្ខជាតិ មានពណ៌បៃតងខៀវស្រងាត់ នៅតាមដងផ្លូវ នានាតាមទីប្រជុំជន ទុកជាម្លប់សម្រាប់ជ្រក និង តាមសាលារៀន និងកន្លែងកម្សាន្ត។ល៕

អត្ថបទដែលជាប់ទាក់ទង