ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណូមពរពលរដ្ឋសំខាន់បញ្ហាប្រព័ន្ធលូបង្ហូរទឹក ផ្លូវ អនាម័យបរិស្ថាន ការប្រមូលសំរាម និងការចុះបញ្ជីដីធ្លី (Lmap)

55

ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបើកវេទិការសាធារណៈថ្នាក់ខណ្ឌក្រោមអធិបតីភាពលោក ហែម ដារិទ្ទិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។
កម្មវិធីបានប្រព្រឹត្តទៅក្នុងភូមចំការឳឡឹកទី២ សង្កាត់កាកាបទី២ ដោយមានវត្តមានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមួលដ្ឋានមានដូចជាៈ ប្រព័ន្ធលូបង្ហូរទឹក ផ្លូវ អនាម័យបរិស្ថាន ការប្រមូលសំរាម និងការចុះបញ្ជីដីធ្លី (Lmap)។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖រាល់សំណូមពរ និងបញ្ហាប្រឈមត្រូវបានដោះស្រាយ និងបំភ្លឺ ដោយលោកហែម ដារិទ្ធិអភិបាល ខណ្ឌនិងមន្ត្រីការិយាល័យជំនាញ ដោយឡែកបញ្ហាមួយចំនួនទៀតដែលមិនអាចដោះនៅនឹងកន្លែងបាន គណៈអភិបាលខណ្ឌនឹងធ្វើការពិភ្សារកដំណោះស្រាយជូនបន្ត៕

អត្ថបទដែលជាប់ទាក់ទង