ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មួយថ្ងៃនេះមានគ្រោះថ្នាក់ដោយសារមីន២ករណី​ នៅខេត្តឧត្តរមានជ័យនិងខេត្តប៉ៃលិន​

160

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៩:៥៥នាទី មានករណីត្រាក់ទរ័ភ្ជួរដីថ្មីជាន់គ្រាប់មីនតោន បណ្តាលឲ្យផ្ទុះ។ ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវតាម៉ុកចាស់ ស្ថិតនៅក្នុងភូមិទូលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ ។ ជនរងគ្រោះជាអ្នកបើកបរត្រាក់ទរ័ ឈ្មោះ សាំង ដារ៉ូ ភេទ ប្រុស អាយុ ២៤ឆ្នាំ កសិកររស់នៅក្នុងភូមិឈូកមាស សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជយ័ ទទួលរងរបួសស្រាលចំដៃខាងស្ដាំ ចំណែកត្រាក់ទរ័ខូចខាតធ្ងន់។​

ដោយឡែកមួយករណីទៀត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤:១៥នាទី រសៀល មានករណីផ្ទុះមីន បណ្តាលឲ្យជនរងគ្រោះ ឈ្មោះតុស ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ បានរងរបួសកែងជេីងខាងឆ្វេង នៅចំណុចឡាក់៦៧.៦៨ ដោយសារជនរងគ្រោះចូលអាឈើក្នុងព្រៃ។ ជនរងគ្រោះរស់នៅក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន ។ ជនរងគ្រោះបាននឹងកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន ៕

អត្ថបទដែលជាប់ទាក់ទង