ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀគីស្ថានចង់ ឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតទៅវិញទៅមក

81

នៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក​ Sooronbay Jeenbekov​ ប្រធានាធិបតីកៀគីស្ថានជាលក្ខណៈទ្វេភាគី។

ជាការចាប់ផ្ដើម​ លោក ប្រធានាធិបតីបានមានប្រសាសន៍ថា លោក​ រីករាយដែលបានជួបសម្ដេចក្នុងឱកាសប្រជុំស៊ីការ(CICA) នៅប្រទេសតាជីគីស្ថាននេះ។ លោក ក៏បានមានប្រសាសន៍ថា លោក អរគុណចំពោះការអញ្ជើញរបស់សម្ដេចទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថាសម្តេចពិតជារីករាយដែលបានជួបលោក បើទោះបីជាមានការមមាញឹកគឺយើងមានឱកាសជួបគ្នានៅទីនេះ។ សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថាប្រទេសយើងទាំងអស់គឺជាសប្បាយចិត្តនៅក្របខណ្ឌស៊ីកា(CICA) នេះ។ សម្តេចបានមានប្រសាសន៍ថា ឥឡូវនេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរគឺមានរយៈពេល២៤ ឆ្នាំហើយ ក្រោយពីការចុះកិច្ចព្រមព្រៀងកាទូតមកនៅឆ្នាំ១៩៩៥ ដោយសម្ដេចបានមានប្រសាសន៍ថាមកដល់ពេលនេះទំនាក់ទំនង រវាងប្រទេសយើងទាំងពីរនៅមានកម្រិតតិចតួចដូច្នេះហើយសម្ដេច ឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតទៅវិញទៅមកប្រចាំនៅប្រទេសយើងទាំង២ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រទេសយើងទាំងពីរបន្តជំរុញទំនាក់ទំនងទ្វេភាគីនេះ ហើយនៅពេលអនាគតយើងនឹងអាចមានស្ថានទូតប្រទេសរៀងខ្លួនទៅវិញទៅមក។ សម្តេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងធ្វើយ៉ាងណាឲ្យប្រទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាងមុនដែល​ ទី១សម្តេចបានស្នើគួរតែចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ហើយយើងអាចចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នាហើយអាចពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមព្រះមហាក្សត្រខ្មែរ ក៏បានគោរពអញ្ជើញ​ លោក ប្រធានាធិបតីគៀគីស្ថានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសគៀគីស្ថានផងដែរ។

លោក ប្រធានាធិបតីបានឆ្លើយតបថា លោក មានការចាប់អារម្មណ៍ជាខ្លាំងចំពោះអ្វីដែលសម្តេចបានលើកឡើង ហើយជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងគៀគីស្ថាន។

លោក ប្រធានាធបិតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគៀគីស្ថានមានឯកអគ្គរដ្ឋទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ លោក ប្រធានាធិបតីក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចប្រទេសរបស់លោក ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង