ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិត ម្នាក់ស្លាប់ក្នុងពន្ធនាគារខេត្តកណ្តាល

94

ករណីមានទណ្ឌិត ម្នាក់ស្លាប់ក្នុងពន្ធនាគារខេត្តកណ្តាល ត្រូវបាននគរបាលជំនាញនិងគ្រូពេទ្យកោសល្យវិច័យ បញ្ជាក់ថា សពស្លាប់ដោយខ្យល់គរ ។

ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ បានឲ្យដឹងថា ការពិនិត្យសាកសព ទណ្ឌិត ស្លាប់ក្នុងពន្ធនាគារខេត្តកណ្តាល
កើតហេតុ ថ្ងៃទី១៤មិថុនា ឆ្នាំ២០១៩ វេលាម៉ោង​ ០២.៣០នាទី រំលងអធ្រាត្រ គឺសពឈ្មោះ វុន ភារុន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ផ្តន្ទាទោសជាប់ពន្ធនាគាររយ:ពេល៥ឆ្នាំ ចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែ កញ្ញាឆ្នាំ២០១៨ ។ សពស្លាប់នៅក្នុងបន្ទប់លេខ6B ហើយឆ្លងតាមការពិនិត្យ​ ក្បាល ដងខ្លួននិងអវ:យវ:មានសភាពរឹង​ ។ សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
ការសន្និដ្ឋាន របស់ជំនាញនិងគ្រូពេទ្យកោសល្យវិច័យ សពស្លាប់ដោយខ្យល់គរ ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង